សុខភាព ៖ បើនិយាយពីវត្ថុសម្ងាត់របស់បុរស ពិតណាស់ដែលគេអាចប្រដូចទៅនឹង អាវុធដ៏សំខាន់ និងជាកក្តាសំខាន់ចំ ពោះការថែរក្សានូវចំណងសម្ព័ន្ធមេត្រីភាពរវាងបុរស និងស្ត្រីឲ្យមានសុភមង្គលបានយូរអង្វែង។ ទន្ទឹមនឹងនោះ ហើយបើលោកអ្នកមិនបានយកចិត្តទុកដាក់ចំពោះការថែរក្សាប្រដាប់ភេទ របស់ខ្លួនឯងនោះទេ វានឹងបង្ក ឲ្យលោកអ្នកមានជំងឺផ្សេងៗចូលមកជ្រៀតជ្រែកដូចជាជំងឺកាមរោគ មានអាការៈឆាប់ចេញទឹកកាម បញ្ចេញ ទឹកកាមខ្សោយ ប្រឈមមុខនឹងជំងឺមហារីកលិង្គ ជាពិសេសជំងឺអសមត្ថភាពផ្លូវភេទជាដើម។ ដូចនេះដើម្បី ជៀសវាងឲ្យឆ្ងាយពីជំងឺទាំងនេះ លោកអ្នកគួរតែចាប់អារម្មណ៏នូវចំណុចខាងក្រោម ៖
ជៀសវាងការរួមភេទមុនគ្រប់អាយុ ៖ ជាធម្មតាបុរសមានអាយុចាប់ពី ២៤ ២៥ឆ្នាំ ទើបសរីរាង្គមានការអភិវឌ្ឍន៏ ច្រើនគ្រប់គ្រាន់ជាពិសេស លើចំណង់ផ្លូវភេទ។ អាស្រ័យហេតុនេះទើបធ្វើអោយបុរស មានចំណង់ផ្លូវភេទខ្លាំង ក្លាដែលជាកត្តាបង្កគ្រោះថ្នាក់ដល់ពួកគេ ដូចជាមានបញ្ហាលិង្គ មិនអាចឡើងរឹង មានអាការៈឈឺចង្កេះ ស្បែកស្លេកស្លាំង និងឆាប់ទ្រុឌទ្រោមសុខភាពជាដើម ។
រួមរ័កដោយមានអនាម័យ ៖ ការរួមភេទដោយខ្វះអនាម័យ គឺជាកត្តាប្រឈមមុខយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងជំងឺ ផ្សេងៗជាពិសេសជំងឺឆ្លងដោយសារការរួមភេទ (STD) ដូចជាជំងឺសង្គម (AIDS) ដែលមនុស្សគ្រប់រូប តែងតែខ្លាចរអា ហើយ នៅមានរោគផ្សេងទៀតដូចជា ប្រមេះជាដើម។ ហេតុនេះលោកអ្នក គួរមាន ការប្រុងប្រយ័ត្ន និងមិនមានការ ធ្វេសប្រហែសឡើយ។ លោកអ្នកត្រូវលាងសម្អាត អង្គជាតិរបស់លោក អ្នកឲ្យបានជាប្រចាំទាំងមុន និងក្រោយ ពេលរួមភេទជាចាំបាច់ទើបជាការប្រសើរចំពោះសុខភាពផ្លូវភេទ។
ជៀសវាងការរួមរ័កញឹកញាប់៖ ការរួមភេទញឹកញាប់ជាកត្តានាំមកនូវសេចក្តីរីករាយ និងមានសុភមង្គលចំពោះ គូរស្នេហ៏។ ប៉ុន្តែទន្ទឹមនឹងនោះបើលោកអ្នករួមរ័កញឹកញាប់ពេក វាអាចបង្កអោយមានបញ្ហាសុខភាពផ្លូវភេទ ចំពោះ លោកអ្នក ឬអាចអោយសុខភាពផ្លូវភេទរបស់លោកអ្នកចុះខ្សោយទៅវិញ។ ហើយជៀសវាងការស្លៀក ខោដែលមានសាច់ក្រណាត់ក្រាស់ពេក។ យោងតាមការស្រាវជ្រាវពីប្រព័ន្ធបន្តពូជរបស់បុរស និងបញ្ហាផ្សេង ៗទៀតបានបង្ហាញថា ប្រសិនបើលោកអ្នកស្លៀកខោដែលមានសាច់ក្រណាត់ក្រាស់ វាបង្កអោយមានភាពក្តៅ និងស្អុះស្អាប់ចំពោះប្រដាប់ភេទរបស់អ្នក។ វាអាចជះឥទ្ធិពលដល់អង្គជាតិរបស់អ្នកមិនអោយមានខ្យល់ចូល បាន។ គួរតែជ្រើសរើសខោប្រភេទក្រណាត់កប្បាស(គូតុង) ឬប្រភេទខោដែលមានសភាពទន់ និងមានផាសុខ ភាពចំពោះអង្គជាតិ។
សម្អាតប្រដាប់ភេទ ៖ បើនិយាយពីការសម្អាតលោកអ្នកពិតជាដឹងហើយ ថាប្រសិនបើលោកអ្នកចង់មានសុខ ភាពល្អសុទ្ធសឹងតែទាមទារនូវបរិយាកាសនៅជុំវិញខ្លួនស្អាតនិងបរិសុទ្ធ។ ទន្ទឹមនឹងនោះចំពោះអង្គជាតិបុរស ក៏ត្រូវសំអាតអោយបានខ្ជាប់ខ្ជួន ជាពិសេសចំពោះបុរសដែលមានស្បែកចុងលិង្គមិនក្រឡិត ព្រោះវាមានភាព កខ្វក់ មិនត្រឹមតែប៉ុណ្ណោះ វាធ្វើអោយលោកអ្នកងាយឆ្លងនឹងជំងឺផ្សេងៗជាច្រើនដូចជាៈ ការកើតមហារីក អង្គជាតិទៀតផង។ ដូច្នេះលោកអ្នកគួរតែឧស្សាហ៏ត្រួតពិនិត្យអង្គជាតិខ្លួនឯង បើអ្នកឃើញមានចំនុចណា មានសភាពប្លែក មិនប្រកតីនោះ នោះអ្នកគួរតែប្រញាប់ប្រញាល់ទៅពិគ្រោះជាមួយ និងវេជ្ជបណ្ឌិត ដើម្បី ទទួលបាននូវដំបូន្មានល្អៗពីពេទ្យ ៕