ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និង​វត្ថុតាង បញ្ជូនទៅ​តុលាការ​

, , Leave a comment

​ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង គ្រឿងញៀន​ខេត្តកំពង់ស្ពឺ​ឃាត់ខ្លួន ខណៈ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ដោះដូរ​គ្រឿងញៀន​នៅ​ចំណុច​វត្ត​សំបួរ ។ ហេ​តុ​កា​រ​ណ៍​ចាប់​ឃាត់ខ្លួន​នេះ​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​១០ កញ្ញា ២០១៣ នៅ​ចំណុច​វត្ត​សំបួរ ភូមិ​សំបួរ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​

c7608a7d-422e-436d-bd2d-d7334e060a6c

​ប្រភពពី​មន្ត្រីនគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​នោះ​មានឈ្មោះ ទេព ចាន់​ពិសេស ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​ន​រា ឃុំ​ខ្ទុំ​ក្រាំង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published