ស្លាប់​ម្នាក់ របួស​ម្នាក់ ខណៈ​ហេតុការណ៍​រថយន្ត បុក​រថយន្ត​

, , Leave a comment

​ខេត្តក្រចេះ ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង ហើយ​ម្នាក់ទៀត​រងរបួស​ធ្ងន់​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ដែល​បង្កឡើង​រវាង​រថ​យន្ត​កាមរី​គូទ​ហើម​ដឹកឈើ​ប្រណីត បើក​ទៅ​បុក​​គូទ​រថយន្ត​កូរ៉េ​ដឹក​ធាង​ទ្រាំង ដែល​ឈប់​ចត​ស្ងៀម ក្នុងទិសដៅ​ស្របគ្នា នៅលើ​ផ្លូវជាតិ​លេខ​៧ កាលពី​វេលា​ម៉ោង ៤ ទៀបភ្លឺ​ព្រឹក​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៣ នៅ​ចំណុច​ទួល​ព​ន្លី ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។​

snoul-3

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​រថយន្ត​កាមរី​គូថ​ហើម​មាន​ដឹកឈើ​ធ្នង់​តូចៗ​មាន​ចំនួន​ជិត​១​រយ​កំណាត់ បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ពី​លិចទៅ​កើត ហើយ​ក៏បាន​ជ្រុល​ទៅបុក​គូទ​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​ពាក់​ស្លាក​លេខ (​យ​-១១០១.​ភ​.​ព​៣) មាន​ផ្ទុក​ទៅដោយ​ធាង​ទ្រាំង​ពេញប្រៀប​ដែល​បាន​ឈប់​ចត​នៅ​ចិញ្ចើមផ្លូវ​ខាងស្តាំ​បណ្តាល​ឲ្យ​បុក​រួញ​កៀប​ជាប់​តែម្តង​បណ្តាល​ឲ្យ​ឈើ​រាយប៉ាយ​ពេញ​ដី ។ ចំណែក​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​គេ​ស្គាល់​ថា ម្នាក់​ឈ្មោះ ដា អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ឃុំ​សណ្តាន់ ស្រុក​សំបូរ ជា​អ្នកបើករ​រថយន្ត​បាន​រងរបួស​បាក់​ភ្លៅ  និង​ម្នាក់ទៀត​ឈ្មោះ ហុង ហ៊ាន អាយុ​២៥​ឆ្នាំ ជា​ព្រូ​រថយន្ត​មាន​ទីលំនៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល បាន​បែក​លលា​ដ៏​ក្បាល​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត​។

tree-snoul-1

​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ បុរស​រង​ត្រូវបាន​ប្រជាពលរដ្ឋ និង​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ទាញ​ចេញពី​ក្នុង​រថយន្ត​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម រីឯ​សាកសព​បុរស​ជា​ព្រូ​រថយន្ត​ត្រូវ​បែក​លលា​ដ៏​ក្បាល​ស្លាប់​នៅក្នុង​រថយន្ត​។​ ​ក្រោយពេល​ពី​កើតហេតុ សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ ហើយ​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សា​នៅ​អធិការដ្ឋាន ដើម្បី​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ៕

 

Leave a Reply

(*) Required, Your email will not be published