ទៅសួរសុខទុក្ខ​ប្តី ឆ្លៀត​ផ្ញើ​ថ្នាំញៀន ត្រូវ​សមត្ថកិច្ច​ឆែក​ឃើញ ឃាត់ខ្លួន​ដើម្បី​សាកសួរ​

, , Leave a comment

​ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បន្ទាប់ពី​ចូល​សួរសុខទុក្ខ​ប្តី​ក្នុង​ពន្ធនាគារ​ហើយ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​លាក់​ថ្នាំញៀន​នៅក្នុង​ខោ​លី​អូរ​។ ករណីនេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៨ ខែ កញ្ញា ឆ្នាំ ២០១៣ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ស្ថិត​ក្នុងភូមិ​ព្រហស្បតិ៍​ក្បាល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ។​

 

​តាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ស្ត្រី​ដែល​ឃាត់ខ្លួន​ឈ្មោះ ហាក់ ស៊ី​ណាក់ អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម មាន​ទីលំនៅ​សង្កាត់​ជ្រោយចង្វា ខ័​ណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។ ការឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ឆែក​ឃើញ​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយកញ្ចប់​រុំ​នឹង​ស្កុ​ត ដែល​លាក់​ក្នុង​ខោ​លី​អូ​របស់​ប្តី​ឈ្មោះ ឆន រតនា អាយុ​៣៦​ឆ្នាំ ។ ជនសង្ស័យ​បាន​សារភាពថា កាលពី​ថ្ងៃទី​៨ ពេល​ខ្លួន និង​ម្តាយក្មេក​ទៅសួរសុខទុក្ខ​ប្តី​ដែល​ជាប់ឃុំ​នៅ​មណ្ឌល​អប់រំ កែប្រែ​ទី​៤ ស្ត្រី​ម្នាក់​ឈ្មោះ សុខ ហេង ហៅ​ផល្លា នៅ​ភ្នំពេញ​បាន​ផ្ញើ​ឥ​វ៉ាន់​មួយកញ្ចប់​រុំ​ស្កុ​ត​ជិត​ទៅឱ្យ​ប្តី របស់ខ្លួន ប៉ុន្តែ​ខ្លួន​មិនបាន​ដឹងថា​ក្នុងនោះ​ជា​អ្វី​ទេ ព្រោះ​គាត់​ប្រាប់ថា​យកទៅឱ្យ​ប្តី​ទៅ​វា​ដឹង​ហើយ ។ ខ្លួន និង​ម្តាយក្មេក​ទៅដល់​មណ្ឌល​អប់រំ​កែប្រែ​ម៉ោង​១​រសៀល ក៏​ហុច​កញ្ចប់​នោះ​ទៅឱ្យ​ប្តី ហើយ​ជជែក​គ្នា​លេង​រហូតដល់​ម៉ោង​៣​រសៀល​ទើប​ជិះ​ម៉ូតូឌុប​ឡោះ​ង​មករក រថយន្តក្រុង​ត្រឡប់ទៅផ្ទះ​វិញ ប៉ុន្តែ​ទើបតែ​មកដល់​ស្ពានដែក​ស្រុក​ភ្នំក្រវាញ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។​

b24adb90-aba3-4d1b-b992-9f29c0a0dba7

​នៅ​ថ្ងៃទី​១០ ខែកញ្ញា សមត្ថកិច្ច​រួមមាន​ព្រះរាជអាជ្ញារង និង​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​បើក​កញ្ចប់​ត្រួតពិនិត្យ និង​ធ្វើ​ពិសោធន៍​ក្នុង​កញ្ចប់​នោះ ក៏​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយកញ្ចប់ ។ ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ កាលពី​រសៀល​ថ្ងៃទី​១០ ដោយ​ចោទប្រកាន់​ពី​ករណី​ចាត់ចែង​ឱ្យប្រើ​ប្រាស់​សារធាតុ​ញៀន ៕

 

Leave a Reply

(*) Required, Your email will not be published