ប្រទះឃើញ​សព​នារី​ម្នាក់ ត្រូវគេ​ចង​ទម្លាក់​ក្នុង​ទឹកស្រះ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​មួយ ខណៈដែល​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​ស្រះ​ទឹក​មួយកន្លែង ក្រោយ​សាលាបឋមសិក្សា​ទំនប់​ដាច់ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០១៣ ។​

T-0707

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា សព​នោះ​ភេទ​ស្រី អាយុប្រមាណ ១៥ ឆ្នាំ ពាក់​អាវយឺត​ផ្កាឈូក ខោ​ខៅ​ប៊ូ​យ មិន​ស្គាល់​អត្តសញ្ញាណ ហើយក៏​មិនដឹង​មាន​ស្រុកកំណើត​នៅទីណា​ដែរ ។ តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​នេះ​មិនមែន​ស្លាប់​ដោយសារ​លង់ទឹក​ព្រោះ​នៅលើ​សព​ជនរងគ្រោះ​មាន​ស្លាកស្នាម​ជាំខ្មៅ​លើ​ដើមទ្រូង ពោះ និង​ផ្ទៃមុខ​។​

 

​ក្រោយពី​នគរបាល​ធ្វើ​កោសល្យវិច័យ និង​ពិនិត្យ​កន្លែងកើតហេតុ រួចមក​ក៏​សន្និដ្ឋានបានថា ជនរងគ្រោះ​មុន​ស្លាប់​ត្រូវគេ​វាយ​ធ្វើបាប រួច​យក​ខ្សែ​អង្រឹង​ចង​ផ្អោប​ជាមួយ​កា​រ៉ុង ច្រក​ដុំថ្ម បោះ​ចូលក្នុង​ទឹក ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កំណត់ហេតុ និង​ស៊ើបអង្កេត​វែកមុខ​រក​ជនល្មើស​មក​ផ្តន្ទាទោស ៕

 

Leave a Reply

(*) Required, Your email will not be published