អតីតមន្ត្រី​ជាន់ខ្ពស់​ពីរ​នាក់ ក្នុង​ជួរ​រាជរដ្ឋាភិបាល​ថៃ ត្រូវ​ជាប់គុក ពីបទ​ប្រព្រឹត្តិ​អំពើពុករលួយ​

, , Leave a comment

​ប្រទេស​ថៃ ៖ តុលាការ​កំពូល​ក្នុងប្រទេស​ថៃ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បានសម្រេច​ឲ្យ​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់រាជ​រដ្ឋាភិបាល​ថៃ​ពីរ​នាក់​ជាប់គុក​ពីបទ​ប្រ​ព្រឹ​តិ្ត​អំពើពុករលួយ ដែល​ពាក់ព័ន្ធ​នឹង​ការបញ្ជាទិញ​រថយន្ត​ពន្លត់​អគ្គីភ័យ និង​កាណូត​ពន្លត់​អគ្គីភ័យជាច្រើន​គ្រឿង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​បាងកក​ប៉ុស្តិ៍ នា​ព្រឹក​មិញ​នេះ​។​

30212002-01_big

​ប្រភពព័ត៌មាន​ដដែល​បាន​ចុះផ្សាយ​ថា លោក Pracha Maleenont ដែលជា​អតីត​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ ត្រូវ​ជាប់គុក​១២​ឆ្នាំ ហើយ​លោក Atirak Tanchookiet អតីត​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អគ្គិភ័យ​ក្រុង​បាងកក ត្រូវ​ជាប់គុក ១០ ឆ្នាំ​។ ជនមានទោស​ទាំងពីរ​នាក់​ត្រូវបាន​រកឃើញថា​បាន​ប្រើ​អំណាច​ខុសច្បាប់ រៀបចំ​ការបញ្ជាទិញរ​ថ​យន្ត​ពន្លត់អគ្គីភ័យ ៣១៥ គ្រឿង និង​កាណូត​ពន្លត់អគ្គីភ័យ ៣០ គ្រឿង​ពី​ក្រុមហ៊ុន​អូស្ត្រាលី​មួយ​ឈ្មោះថា Steyr-Daimler-Puch Spezialfahrzeug នៅក្នុង​ទំហំ​ទឹកប្រាក់ ៦.៧ លាន​បាត ស្មើនឹង ២០៨ លាន​ដុល្លារ​អាមេរិក​។

30214611-01_big​ចៅក្រម​តុលាការ​កំពូល​បាន​រកឃើញថា កិច្ចសន្យា​បញ្ជា​ទិញ​ទាំងនោះ​គឺ​ត្រូវបាន​បំប៉ោង​តម្លៃ​ជិត​៥០​ភាគរយ ។ ជនសង្ស័យ​បីនាក់​ទៀត​ពាក់ព័ន្ធ​នឹង​រឿងនេះ ក្នុងនោះ​រួមមាន​ទាំង​អតីតរដ្ឋមន្ត្រី​ពីរ​នាក់ និង​អតីត​អភិបាលក្រុង​បាងកក​ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​រួចខ្លួន​ដោយសារតែ​ខ្វះ​ភស្តុតាង​៕

  

 

Leave a Reply

(*) Required, Your email will not be published