ជិះ​ម៉ូតូ​លឿន​ជ្រុល ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​រថយន្ត​កាមរី​បា​ឡែ​ន របួស​ខ្លួនឯង

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​បានរ​ងរ​បួស ខណៈដែល​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង បាន​រេ​ចង្កូត​ទៅ​រថយន្ត​បណ្តាល​ឲ្យ​ដួល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ២៣ និង ៥ នាទី​យប់ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៣ ត្រង់ចំណុច​ជិត​ស្ពាន​អាកាស ​៧ ​មករា លើ​កំណាត់​ផ្លូវ​លេខ ២៧១ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួ​ក​គោក​។​

d1

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-0205 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​ម៉ូតូ​សេ​១២៥​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AP-1389 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​លឿន ទៅបុក​ត្រូវ​ចំហៀង​បណ្ដាល​ឲ្យ​បុរស​ម្ចាស់​ម៉ូតូ​រងរបួស​ស្រាល ចំណែក​ម៉ូតូ និង​រថយន្ត​ខូចខាត​ទាំងសងខាង​។​

d3

​ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បានធ្វើការ​សម្រួល​គ្នា​ដោយ​ឲ្យ​ភាគី​ខាង​ម៉ូតូ​ចេញថ្លៃ ខូចខាត​ទៅខាង​រថយន្ត​ដើម្បី​បញ្ចប់រឿង​៕

 

Leave a Reply

(*) Required, Your email will not be published