រថយន្ត​កូ​រេ​បុក​រថយន្ត​LEXUS LX470 របស់​នគរបាល ហើយ​រត់គេចខ្លួន តែ​ត្រូវ​ម្ចាស់​រថយន្ត​ក្របួច​ជាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ រថយន្ត​ឡិច​ស៊ី​ស​៥៧០​មួយគ្រឿង​បាន​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ ដោយសារ​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ លឿន​ជ្រុល​ទៅបុក​ពីក្រោយ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១០​ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ខាងមុខ​ស្ថានទូត​សូ​វៀត តាមផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

  car lux

​ប្រភពព័ត៌មាន​ពី កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប ម៉ាក​ឡិច​ស៊ី​ស​៥៧០​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-9696 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់ឈ្មោះ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយបាន​បើកបរ យ៉ាង​លឿន លុះ​បើក​ដល់​ចំណុចកើតហេតុ រថយន្ត​បាន​បន្ថយល្បឿន គេច​ទឹក​នៅលើ​ផ្លូវ ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក លេខ​ភ្នំពេញ 2T-4634 ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ស្រប​ទិស​គ្នា​នោះ ជ្រុល​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ក្បាល​រថយន្ត​ហ៊ីយ៉ាន់ដាយ គាប​ជាប់​គូទ​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ។ ប៉ុន្តែ​ក្រោយ​កើតហេតុ រថយន្ត​បង្ក​បាន​រឺ​យ៉ែ​ថយក្រោយ ហើយ​ព្យាយាម បើក​រត់គេចខ្លួន​រហូត ដល់ ចំណុច​មុខ​ក្លឹប​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក៏ត្រូវ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស ៥៧០​បើក​ដេញ ចាប់បាន ។​

car lux (1)

​បន្ទាប់ពី​កើត ហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ សហការ​ជាមួយ​នគរបាល ជំនាញ​ចរាចរណ៍​ចុះ​វាស់វែង​រួច​អូស​យក​រថយន្ត​ទាំង ២ គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមច្បាប់​នៅពេល​ក្រោយ ៕

car lux (2)

 

Leave a Reply

(*) Required, Your email will not be published