ហេតុអ្វី​បានជា​បុរស​គេង​លក់​ក្រោយពេល​រួមភេទ​?

, , Leave a comment

​ប្រទេស​បារាំង ៖ ការ​រួមភេទ​ត្រូវបាន​ធ្វើឡើង​ដោយមាន​ការស្ម័គ្រចិត្ត នឹងត្រូវ​ចេះ​ជួយ​គ្នា ទៅវិញទៅមក​ទើប​ការរួម​ភេទ ប្រព្រឹត្តទៅ​ដោយមាន​សេ​ក្តី​សុខ ហើយក៏​តែងតែមាន ការ​អះអាងថាវា​មិនមែន​ផ្តល់នូវ​សេចក្តីសុខ មួយរយ​ភាគរយ​នោះទេ ព្រោះ​ការរួម​ភេទ​នេះ​បុរស​តែងតែ​ត្បុល​រក​សេចក្តីសុខ​ជាង​ស្ត្រី ហើយ​ពេលដែល​ភាគី​បុរស​រួចរាល់​ពួកគេ​ក៏បាន​គេង​លង់លក់​ទុក​ឲ្យ​ភាគី​ស្ត្រី​ដេក​មើល​ពិ​ដាន​តែម្នាក់ឯង​។​

elegraph

​លោក​វេជ្ជបណ្ឌិត Serge Stoleru ជា​អ្នកសិក្សា​ផ្នែក​ផ្លូវភេទ​នៃ​សកល​វិទ្យាល័យ​នៃ​ប្រទេស​បារាំង​បាន​បង្ហាញថា ជាការ​ពិត​ការ​រួមភេទ​ដែល​ទទួលបាន​សេចក្តីសុខ និង​មិន​ងាយ​ប្រេះឆា​នោះ គឺ​វា​ធ្វើឡើង​ដោយ​ការព្រម ព្រៀង និង​ឈានដល់​សេចក្តីសុខ​រៀងៗ​ខ្លួន ប៉ុន្តែ​តិច​និ​ច​ដូច​បាន​ពោល​ខាងលើ​វា​កម្រ​នឹងមាន​អ្នកណា​ធ្វើបាន​សម្រេច​គ្រប់ពេលវេលា​ណាស់ ព្រោះ​ឧបសគ្គ​នេះ​បើ​មិន​មកពី​ភាគី​បុរស គឺ​បណ្តាលមកពី​ភាគី របស់​ស្ត្រី តែម្តង ដែលជា​អ្នកបង្ក​ឲ្យ​មាន​បញ្ហា​នៅលើ​គ្រែ​នេះ​។​

 

​ជាក់ស្តែង​បើ​យោងតាម​របាយការណ៍​ដែល​គេ​បាន​ពិសោធន៍​ក្នុងពេល​ថ្មីៗ​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា ក្នុងពេល​រួមភេទ​បុរស​គឺជា​អ្នក​ដែល​ដល់ទី​មុន​ហើយក៏​ដេកលក់ មុន​ស្ត្រី​ដែរ​ក្រោយពេល​ប្រតិបត្តិការ​រួច ។ ដើមចម ដែល​នាំ​ឲ្យ​បុរស​គេង​លង់លក់​មុន​នោះ គឺ​បណ្តាលមកពី​កត្តា​ពីរ​យ៉ាង ។​

 

​ដោយ​ក្នុងនោះ​លទ្ធផល​បាន​បង្ហាញថា Cerebral Cortex  ទាំងមូល​ដែលជា​ផ្នៃ​កមួយ​នៃ​ខួរក្បាល​របស់​បុរស ត្រូវបាន​បិទ​បន្ទាប់ពី​ទីបំផុត​នៃ​កាម​តម្រេក ។ ហើយ​បន្ទាប់មកទៀត​ផ្នែក​ទី​ពីរ​នៃ​ការគិត​របស់​ខួរក្បាល​ពួកគេ គឺ Cingulate Cortex  និង Amygda la បាន​ជំរុញ​ឲ្យ​បិទ​ចោល​នូវ​ចំណង់​ផ្លូវភេទ​ទាំងអស់​ដែរ ។ ហើយ​លើសពីនេះទៅទៀត ខួរក្បាល​របស់​បុរស​ទាំងមូល​ត្រូវបាន​រៀបចំ​ឲ្យ​មាន​កម្មវិធី​មួយ​ដែល​បញ្ជា​ឲ្យ​បិទ​បន្ទាប់ពី បុរស​សម្រេច​កាម​ហើយ​រួចរាល់​នោះ ។ ដែល​ទង្វើ​នេះ​ដែល​អាចធ្វើ​ឲ្យ​ភរិយា ឬ​ដៃគូ​ស្នេហ៍​របស់គេ គេង​នៅ​កណ្តោចកណ្តែង​តែម្នាក់ឯង​ដែល​មិនដឹង​កោះ​ត្រើយ ក្រោយពី​ប្រុស​ស្នេ​ហ៏​របស់គេ មិន​រវីរវល់ ហើយ គេង​លក់​បាត់ ហើយ​ទង្វើ​បែបនេះ ធ្វើ​ឲ្យ​អារ​ម្ម​ណ៏​របស់​ស្ត្រី អណ្តែតត្រសែត​លើ​វេហា​ស៏ ដោយសារតែ ការទទួល​សេចក្តីសុខ​មិនបាន​គ្រប់គ្រាន់ និង​មិនទាន់​អស់​អាល័យ ដោយសារ​មិនទាន់បាន​បញ្ចេញ​កំហឹង ឲ្យ​អស់​ក្នុង​ខ្លួន​នោះឡើយ​។​

 

​តាម​ការពិសោធ​ន៏​រកឃើញ​ទៀតថា ក្រោយពេល​រួមភេទ បុរស​បាន​គេង​លក់ ហើយ​ក្រោយពី​គេង​លក់បាន ប្រមាណ ពី​៥ ទៅ ៧​ម៉ោង បុរស​ដែល​ស្ថិតនៅ​ក្នង​វ័យ ពី​២៤ ទៅ ៤៥​ឆ្នាំ អាចមាន​អារ​ម្ម​ណ៏​ចង់​រួមភេទ​ម្តង ទៀត ហើយ​តែងតែ​បបួល​ដៃគូ ឡើងឋានសួគ៌​ម្តងទៀត តែ​ត្រូវបាន​នាង​បដិសេធ ព្រោះថា​មិនទាន់​រលត់​គំនុំ ចាស់​ផង រឿង​អី​ឲ្យ​ប្រុស​ថ្លៃ​ម្តងទៀត​នោះ ៕

 

Leave a Reply

(*) Required, Your email will not be published