ឃាត់ខ្លួន​ចោរ​ស្រី​ដ៏​ជំនាញ ខណៈដែល​ខ្វេះ​កាបូប​មិន​សម្រេច​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ ស្ត្រី​វ័យក្មេង​ដ៏​មាន​ជំនាញ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកល្អក់​ទី ១ ឃាត់ខ្លួន​ខណៈដែល​នារី​រូបនេះ​កំពុងតែ​ធ្វើ​សកម្មភាព​លូក​ខ្វេះ​កាបូប​គេ​យក​ទូរស័ព្ទ​មួយ​គ្រឿង​​នៅក្នុង​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក​នៅពេលដែល​សិស្សសាលា​ជាច្រើន​នាក់​ប្រជ្រៀត​គ្នា​ទៅ​ដកយក​សញ្ញាបត្រ​បាក់​ឌុប​ដែល​ទើបនឹង​ជាប់​ថ្មីៗ​នោះ ។ ហេតុការណ៍​នេះ​បាន​កើ​តមានឡើង​កា​ល​ពី​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៣ វេលា​ម៉ោង ៩ និង​៣០ នាទី ព្រឹក​នៅក្នុង​បរិវេណ​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

image(22)

​ជនសង្ស័យ​មានឈ្មោះ អ៊ុក កា អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ម្ដុំ​រោងចក្រ​ឆ្នាំង សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ សូ យី អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ទួល​ទំពូង ស្នាក់​នៅផ្ទះ​លេខ ២១ ផ្លូវ​លេខ ១៨៣ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។

 

​ប្រភពពី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខណៈដែល​កំពុង​ប្រជ្រៀត​គ្នា​នោះ​ក៏​ស្រាប់តែ​នារី​សង្ស័យ​ម្នាក់នេះ​បាន​បន្លំ​ខ្លួន ធ្វើជា​សិស្សសាលា​ដែរនោះ​បានធ្វើ​សកម្មភាព​លូក​ខ្វេះ​កាបូប យក​ទូរស័ព្ទ​របស់​នារី​រង​គ្រោះ​តែម្ដង​។ ពេលនោះ​ត្រូវបាន​នារី​រងគ្រោះ​ឃើញ​ទាន់​និង​បាន​ស្រែកថា ចោរៗ​ទើប​នាំគ្នា ចាប់​មក​ប្រគល់ឱ្យ​នគរបាល​។  បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​នាំខ្លួន​ទៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published