បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម ទៅ​សាលាដំបូង ក្នុងករណី​លួច​ទ្រព្យសម្បត្តិ​

, , Leave a comment

​ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កា​ន់​​សាលាដំបូង​។ ការចាប់​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០១៣ ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​នោះ​ឈ្មោះ ង្វៀង យុំ​ា​ង​គួ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​កោះ​កែវ ឃុំ​រាំង ទិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។​

T-0698-2

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា នៅ​ម៉ោង​ប្រមាណ​ជា ២ និង ៣០ នាទី រំលង​អា​ធ្រា​ត្រ ឈាន​ថ្ងៃទី​០៩ ខែ កញ្ញា ឆ្នាំ​២០១៣ រូបគេ​បាន​ចូលទៅ​ផ្ទះ​ឈ្មោះ ង្វៀង យ៉ាំ​ង​លែ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​ដោយ​រូបគេ​បាន​លួច​យក គ្រឿងអលង្ការ​មួយចំនួន​ព្រមទាំង​លុយ​ចំនួន ៣០ ម៉ឺន​រៀល ។ ប៉ុន្តែ​នៅពេលដែល​រូបគេ​លួចបាន​គ្រឿងអលង្ការ ព្រមទាំង​លុយ​ចំនួន ៣០ ម៉ឺន​នោះ​ហើយ រូបគេ​បាន​ចុះពីលើផ្ទះ​ជនរងគ្រោះ​ទាំងយប់ ហើយ​អុំទូក​ចេញ ប៉ុន្តែ​ត្រូវបាន​ម្ចាស់ផ្ទះ​ដឹងខ្លួន​ទាន់​ក៏​ស្រែក​ឆោឡោ​ទាំងយប់ រាយការណ៍​មក​សមត្ថកិច្ច​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង ដោយ​ការឃាត់ខ្លួន​នេះ សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​លុយ​ចំនួន​៣០​ម៉ឺន​រៀល និង​ក្រវិល​មាស​១​គូរ​ទម្ងន់ ៥ ហ៊ុន ។​

 

​ក្រោយ​ការសាកសួរ​ជនសង្ស័យ​រួចមក សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត ៕

 

Leave a Reply

(*) Required, Your email will not be published