ប្រទះឃើញ​យុវជន​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ផ្ទះជួល ផ្អើល​ទាំង​ព្រឹក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ចង​.​ក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ផ្ទះជួល​កាល​វេលា​ម៉ោង ៧ និង ១០ នាទី​ព្រឹក នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៣ ក្នុង​បន្ទប់​ជួ​លមួ​យ​កន្លែងស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ យុវជន​ដែល​ចង​.​ក​សម្លាប់ខ្លួន​មានឈ្មោះ នល់ ពិសី អាយុ ១៧ ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។​

HPIM6144

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅមុខ​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅរក​បងប្រុស ដើម្បី​ឲ្យ​ជួយ​រក​ការងារ​ឲ្យ​ខ្លួន​ធ្វើ ហើយ​ក៏មាន​ជម្លោះ​ពាក្យសម្តី​តិចតួច គាត់​មិន​នឹកស្មានថា ប្អូនប្រុស​របស់គាត់​ដាច់ចិត្ត​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​បែបនេះ​នោះទេ  ។ ប្រភព​ដដែល​បន្តថា​ទំនងជា​ប្អូនប្រុស​ជា​ជនរងគ្រោះ​ខាងលើ​តូចចិត្ត​ពេល​គ្មាន​ការងារ​ធ្វើ ហើយ​ថែមទាំង​គ្មាន​លុយ​ចាយវាយ​ទៀត​នោះ ។ ជនរងគ្រោះ​បាន​ចងក​សម្លាប់ខ្លួន​ដោយ​ប្រើ​ខ្សែ​នីឡុង​ចង​នឹង​ចំរឹង​បន្ទប់​ជួល នៅពេលដែល​បងប្អូន​ប្រទះឃើញ​ស្លាប់​បាត់ទៅហើយ ហើយក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​នោះ​ទើប​ប្តឹងទៅ​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ ។​

 HPIM6148

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យវិច័យ និង​រង់ចាំ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ៕​

 

Leave a Reply

(*) Required, Your email will not be published