ចាប់​ជនសង្ស័យ​គាស់​បន្ទប់ ប្រគល់​ឲ្យ​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ បុរស​ម្នាក់​ត្រូវបាន​ម្ចាស់ផ្ទះ និង​ប្រជាពលរដ្ឋ ចាប់​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច ខណៈដែល​ជន​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ២ និង ៣០ នាទី រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៣​នេះ ស្ថិតនៅ​បន្ទប់​ជួល​មួយកន្លែង​លេខ​៤ តាម​បណ្ដោយ​ផ្លូវ​លេខ ២០០២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

HPIM6158

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា  ជនសង្ស័យ​ប្រជាពលរដ្ឋ​ចាប់ខ្លួន​នេះ​មានឈ្មោះ ម៉ៅ មាស អាយុ ២៣ ឆ្នាំ ស្នាក់​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈដែល​គេ​កំពុង​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​ដែល​កម្មការិនី​កាត់ដេរ​ជួល​ស្នាក់នៅ​នោះ​ក៏ត្រូវ​ម្ចាស់​បន្ទប់​ឃើញ​ទាន់ ហើយ​ស្រែក​ឆោឡោ ធ្វើ​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ​នៅក្បែរ​ទីនោះ ក៏​នាំគ្នា​មក​ឡោមព័ទ្ធ​នឹង​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន ។ មុននឹង​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ជននេះ​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​។​

HPIM6156

​បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ​ស្ថិតក្រោម​ការសាកសួរ​ពី​សំណាក់​សមត្ថកិច្ច​ប៉ុស្តិ៍ រង់ចាំ​ការចាត់ការ​បន្តទៀត​៕

 

Leave a Reply

(*) Required, Your email will not be published