ឈើ​របស់​ឈ្មួញ​ឈ្មោះ នួន ដែល​នាំ​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​ក្រចេះ ចាប់​ប្រគល់ឱ្យ​មេព្រៃ

, , Leave a comment

​ខេត្ដ​ក្រចេះ ៖ កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្បែរ​កោះ​មួយកន្លែង​ចំណុច​កំពង់​ល្អក់ ក្នុង​ឃុំ​បឹង​ចារ ស្រុក​សំបូរ ​ខេ​ត្ត​ក្រ​ចេះ​ ​។​ ន​គរ​បា​ល​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​ក្រ​ចេះ​​ដែ​ល​​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ដួង មុន្នី និង​កងកម្លាំង​នគរបាល​ស្រុក​សំបូរ ខេត្ដ​ក្រចេះ បាន​ចុះ​ចាប់​ឃាត់​ឈើ​ប្រណីត​បាន​ជាង ១០ ម៉ែត្រគូប ប្រគល់​ទៅឱ្យ​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ ​ខ​ណៈ​ដែ​ល​​​ឈើ​​ប្រណីត​ជាច្រើន​ម៉ែត្រគូប​ទាំងនេះ​ត្រូវបាន​ក្រុមឈ្មួញ​លាក់​នៅក្បែរ​កោះ​មួយកន្លែង​ក្នុង​ចំណុច​កំពង់​ល្អក់ ក្នុង​ឃុំ​បឹង​ចារ ស្រុកសំបូរ ជាប់​ព្រំប្រទល់​ស្រុក​សៀម​បូក ខេត្ដ​ស្ទឹង​ត្រែង ។ ​ការចុះ​បង្ក្រាប​ទូក​លួច​ផ្ទុក​ឈើ​ប្រណីត ខុសច្បាប់​ជា​ប្រភេទ​ឈើ​ធ្នង់​ដែលមាន​មុខកាត់​ធំៗ​គឺ​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចុះ​ឆ្មក់​បង្ក្រាបបាន​។​

jj (1)

​លោក​អនុសេនីយ៍ទោ ដួង មុន្នី នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ដ​ជា​អ្នកដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បាន ឲ្យ​ដឹងថា ការចុះ​ចាប់​ឃាត់​ទូក​ផ្ទុក​ឈើ ប្រណីត​ខុសច្បាប់​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ទទួលបាន បណ្ដឹង​និង​មានការ​រាយការណ៍​ពី ប្រជា​នេសាទ​នៅ​ម្ដុំ​នោះ ។ ក្នុង​សកម្មភាព​ចុះបង្ក្រាប​ទូក​ដែល មាន​ផ្ទុក​ឈើ​ប្រណីត​ធ្នង់​ជាច្រើន​ម៉ែត្រគូប នា​រសៀល​នោះ គឺ​កម្លាំង​សមត្ថកិច្ច​ពុំបាន​ចាប់​ឃាត់ខ្លួន​ជនណាម្នាក់​នោះទេ ទូក​ឈើ​មួយ​នេះ​បាន​ដឹកឈើ​ប្រណីត​ចេញពី​ឃុំ​កាំ​ង​ចាម ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ស្រុក​សៀម​បូក ខេត្ដ​ស្ទឹងត្រែង បម្រុង​នាំទៅ​លក់ នៅ​ដេប៉ូ​ឈើ​ចំណុច​កំពង់​រាំង ស្រុក​តំបែរ ខេត្ដ​កំពង់ចាម ។​

 

ប្រភពព័ត៌មាន​ពី​ប្រជា​នេសាទ​បានឱ្យដឹងថា ទូក​ឈើ​មួយ​នេះ​ត្រូវបាន​ឈ្មួញ នាំមក​ចត​ក្បែរ​កោះ​កណ្ដាល​ទន្លេមេគង្គ និង​​​បា​ន​​កា​ច់​​មែ​ក​ឈើ​​​គ្របពីលើ​ដើម្បី បំភ័ន្ដ​ភ្នែក​​​សមត្ថកិច្ច​ដោយ​គេ​ដឹងថា មាន​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​មានមុខ​កាត់​ធំៗ​មាន ២៧ កំណាត់​និង​មាន​បរិមាណ​ជាង ១០ ម៉ែត្រគូប ។​ប្រភពពី​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​បានឱ្យដឹងថា ឈើ​ប្រណីត​ជាច្រើន​ម៉ែត្រគូប ដែល​កម្លាំង​សមត្ថកិច្ច​បាន​ចាប់​បង្ក្រាប​នេះ​ត្រូវបាន​គេ​ដឹងថា ជា​ឈើ​របស់​ឈ្មោះ នួន រស់នៅ​ក្នុងភូមិ​-​ឃុំ​វឌ្ឍនៈ ស្រុក​ព្រែក​ប្រសព្វ ខេត្ដ​ក្រចេះ ។ កន្លងទៅ​ការដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ពី​សំណាក់​ឈ្មួញ​ទុ​ច្ច​រឹត​ឈ្មោះ នួន ហៅ នួន វឌ្ឍនៈ នេះ​គឺ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ព្រែក​ប្រសព្វ ដែលមាន​លោក អ៊ុយ ស្រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ពុំដែល​ចាប់​បង្ក្រាប​ម្ដងណា​នោះទេ ទោះបី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទាំងនោះ​ដឹងថា បទល្មើស​ព្រៃឈើ​កំពុងតែ​កើតមាន​ក្នុង​ទឹកដី​ខ្លួន​គ្រប់គ្រង​យ៉ាងណាក៏ដោយ ។​


​លោក​អនុសេនីយ៍ទោ ដួង មុន្នី បានបញ្ជាក់​ថា​ទូក​និង​ឈើ​ប្រណីត​ទាំងនេះ​គឺ កម្លាំង​នគរបាល​បានប្រគល់​ទៅឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​ភ្លាមៗ​បន្ទាប់ពី​ឃាត់​រួចមក​។​

jj (2)

គួររំលឹកថា​សារ​ព័ត​មានកំណើត​ថ្មី​បាន​ចុះផ្សាយ​ជាច្រើន​ដង​អំពី​បទល្មើស​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​មកពី​ឃុំ​កាំ​ង​ចាម ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ស្រុក​សៀម​បូក ទៅកាន់​ខេត្តក្រចេះ ទាំងយប់​ទាំង​ថ្ងៃ ជាពិសេស​ក្នុង​រដូវ​ទឹក​ដំឡើង​នេះ​មានការ​ដឹកជញ្ជូន​ឈើ​តាម ផ្លូវទឹក​យ៉ាង​អនាធិបតេយ្យ​បំផុត គេ​មិនដែល​ឃើញ​លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង យកចិត្តទុកដាក់​បង្ក្រាប និង​ទប់ស្កាត់​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ ហើយ​នៅពេល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិន​សប្បាយចិត្ត​ចំពោះ​ភាពអនាធិបតេយ្យ នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅក្នុង​ខេត្តស្ទឹងត្រែង គេ​សង្កេតឃើញ​លោក អ៊ីវ ឯក​សាវ​ត្តី តែងតែ​រាយការណ៍​ភូតកុហក​ថ្នាក់លើ ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​។ ហើយ​ឈ្មួញ​ដែល​ប្រកប​របរ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ច្រើនជាងគេ​គឺ​ឈ្មួញ​ឈ្មោះ នួន ឈ្មោះ ភី ឈ្មោះ ឡែ​ន ឈ្មោះ ប្រុស នៅរ​ការ​កណ្តាល​មានការ​ដឹកជញ្ជូន​ឈើ​តាមផ្លូវ​ទឹក​យ៉ាង​អនាធិបតេយ្យ​បំផុត គេ​មិនដែល​ឃើញ​លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​លោក ព្រាប សុធា​រ៉ា ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ មេព្រៃ​មេ​ខ្មូត​នោះ​មិនដែល​ធ្វើការ​បង្ក្រាប​នោះទេ ដូចជា​បទល្មើស​ខាងលើ​ជាដើម គឺ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​ក្រចេះ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ដួង មុន្នី និង​នគរបាល ស្រុក​សំបូរ ខេត្ដ​ក្រចេះ បាន​ចុះ​ចាប់​ឃាត់​ឈើ​ប្រណីត​បាន​ជាង ១០ ម៉ែត្រគូប​ប្រគល់​ទៅឱ្យ​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ ខណៈដែល​ឈើ​ប្រណីត​ជា ច្រើន​ម៉ែត្រគូប​ទាំងនេះ​ត្រូវបាន​ក្រុម​ឈ្មួញ​លាក់​នៅក្បែរ​កោះ​មួយកន្លែង​ក្នុង​ចំណុច​កំពង់​ល្អក់ ក្នុង​ឃុំ​បឹង​ចារ ស្រុក សំបូរ ជាប់​ព្រំប្រទល់​ស្រុក​សៀម​បូក ខេត្ដ​ស្ទឹងត្រែង ៕ ដោយ បុត្តា​

 

Leave a Reply

(*) Required, Your email will not be published