ខេត្តក្រចេះ ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រទះឃើញសពបុរសម្នាក់ចង.ក សម្លាប់ខ្លួននៅព្រៃស្រែក្រោយភូមិ ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីព្រឹកថ្ងៃទី៩ ខែ កញ្ញាឆ្នាំ ២០១៣ ស្ថិតក្នុងភូមិជួរក្រូច ឃុំថ្មអណ្តើក ស្រុកចិត្របុរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយចង.ក នោះមាន ឈ្មោះធុច អាន់ អាយុ៦៤ឆ្នាំ ជាប្រធានភូមិ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចបានបន្ថែមទៀតថា ហេតុដែលបុរសរងគ្រោះសម្រេចបញ្ចប់ជីវិតដោយធ្វើអត្តឃាតនេះ បណ្តាលមកពីមានជម្លោះក្នុងគ្រួសារ ។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យរួចមក ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនពិតមែន គឺមិនពាក់ព័ន្ធនឹងករណីឃាតកម្មទេ ។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕