ជើងហោះហើរ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ នៅតែ​បន្ត​ផ្អាក​ការហោះហើរ បន្ទាប់ពី​ជួប​ឧបទ្ទវហេតុ​យន្តហោះ​រអិល​ធ្លាក់​ចេញពី​ផ្លូវ​នោះ​

, , Leave a comment

​ប្រទេស​ថៃ ៖ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​ជើងហោះហើរ​ទាំងអស់​ដែល​គ្រោង​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សុវណ្ណ​ភូមិ​ស្ថិតក្នុង​ក្រុង​បាងកក នៅតែ​បន្ត​ផ្អាក​ការហោះហើរ ដោយសារតែ​ទុកពេល​សម្រាប់​ជួសជុល​ផ្លូវ​យន្តហោះ​ដែល​រង​ការខូចខាត​បណ្តាលមកពី​ការ​រអិល​ធ្លាក់​ចេញពី​ផ្លូវ​របស់​យន្តហោះ​មួយគ្រឿង​នៃ​ក្រុមហ៊ុន Thai Airways International កាលពី​ថ្ងៃអាទិត្យ ។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅថ្ងៃនេះ​។​

800px-Thai_Airways,_Airbus_A330-300,_SIN

​អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​របស់​ថៃ​លោក Prin Suvanadat បាន​និយាយថា ជើងហោះហើរ​ទាំងនោះ​គ្រោង​ដំណើរការ​ឡើងវិញ នៅ​ព្រឹក​ថ្ងៃ​ពុធ​ស្អែក​។ នេះ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ មាន​ជើង​ហោះ​ហោរ​យ៉ាងតិច ១០៦ លើក​ត្រូវបាន​ផ្អាក​ដោយសារតែ​បញ្ហា​នេះ ។ លោក Prin Suvanadat បាន​បញ្ជាក់ថា ទំហំ​នៃ​ការខូចខាត​គិត​ជា​ទឹកប្រាក់​មាន​១​លាន​បាត​។​

540200

​យន្តហោះ​ប្រភេទ Airbus 330-300 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ ឈ្មោះថា Thai Airways International ដែល​បាន​រអិល​ធ្លាក់​ចេញពី​ផ្លូវ នៅឯ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ស្ថិតក្នុង​ក្រុង​បាងកក បន្ទាប់ពី​កង់​មុខ​របស់​យន្តហោះ​នោះបាន​បាក់ ខណៈ​ចុះចត​ជាហេតុ​នាំ​ឲ្យ​មនុស្ស​យ៉ាងតិច ១៣ នាក់ បាន​របួស​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​៨ ខែ កញ្ញា ឆ្នាំ​២០១៣ ។ ប្រភព​ដដែល​បាន​បន្តទៀតថា​យន្តហោះ Airbus 330-300 មុនពេល​ជួប​ឧបទ្ទវហេតុ​បាន​ដឹក​អ្នកដំណើរ​២៨៧​នាក់ និង​បុគ្គលិក​យន្តហោះ​១៤​នាក់ ដែល​ហោះហើរ​ចេញពី​ប្រទេស​ចិន​។​

540121

​ប្រធាន​គណៈ​គ្រប់គ្រង​អាកាសយានដ្ឋាន​នៅ​ប្រទេស​ថៃ​អះអាងថា មូលហេតុ​នៃ​ឧបទ្ទវហេតុ​លើក​នេះ គឺ​បណ្តាលមកពី​បញ្ហា​ខូច​ស្ពឺ​ស្លាប​យន្តហោះ​ផ្នែក​ខាងស្តាំ​៕

 

Leave a Reply

(*) Required, Your email will not be published