ប្រសិនបើ​ស៊ី​រី​ឈប់​ប្រើ​អាវុធ​គីមី អាមេរិក​នឹង​ច្រានចោល​ផែនការ​វាយប្រហារ​ស៊ី​រី​

, , Leave a comment

​សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយ​កាលពី​ម្សិលមិញ​ថា ប្រទេស​របស់លោក នឹង​បញ្ឈប់​ផែនការ​ប្រើ​យោធា​ទៅ​អន្តរាគមន៍​នៅ​ស៊ី​រីប្រសិនបើ​រដ្ឋាភិបាល​ស៊ី​រី ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី បា​សា អាល់​អាសាត ឈប់​ប្រើប្រាស់​អាវុធ​គីមី​វាយប្រហារ​ពួក​បះបោរ​ក្នុងប្រទេស​របស់ខ្លួន​។ លោក អូ​បា​ម៉ា បាន​ប្រាប់​សារព័ត៌មាន ABC យ៉ាង​ដូច្នោះ ក្រោយ​ពេលដែល​រុស្ស៊ី​ជំរុញ​ឲ្យ​ស៊ី​រី ដាក់អាវុធ​គីមី ដែលមាន​ក្នុងប្រទេស​របស់ខ្លួន ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អន្តរជាតិ​។​

19 Sory 01 (A)

​លោក អូ​បា​ម៉ា បាន​និយាយទៀតថា រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក ច​ន ឃឺ​រី នឹង​បន្តធ្វើ​ការតាមដាន​ចំពោះ​សំណើ​របស់​រុស្ស៊ី ដោយ​អះអាងថា អាច​នឹង​ប្រើ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ ក្នុងការ​កំណត់​ដឹងថា តើ​ស៊ី​រី​ធ្វើតាម​សំណើ​របស់​រុស្ស៊ី ឬ​យ៉ាងណា​៕

 

 

Leave a Reply

(*) Required, Your email will not be published