តាំងខ្លួន​បងធំ​ប្រចាំ​ភូមិ យក​កាំភ្លើង​ភ្ជង់​គំរាម​សម្លាប់​អ្នកដទៃ ជាប់​ខ្នោះ​សមត្ថកិច្ច​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ជន​ទំនើង​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​ក្នុងករណី​យក​កាំភ្លើង​ទៅ​ភ្ជង់​គំរាម​សម្លាប់​បុរស​ម្នាក់ កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ ២០១៣ ហើយ​ត្រូវ​ជនរ​គ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ ក៏​ផ្អើល​ដល់​អ្នកស្រុក​ជិតខាង​ចេញមក​ជួយ ធ្វើ​ឲ្យ​ជនសង្ស័យ​បាន​រត់គេចខ្លួន ។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៣​។ ជនសង្ស័យ​ដែល​ខ្លួន​មានឈ្មោះ ហាន ឌិន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ គាត ហ៊​ន់ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ ជាមួយ​ជនសង្ស័យ​មានមុខរ​បរជាក​ម្មក​រ​សំណង់​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ បាន​យក​កាំភ្លើងខ្លី​ទៅ​ភ្ជង់​ជនរងគ្រោះ​ម្នាក់​ឈ្មោះ គាត ហ៊​ន់ ខណៈ​កំពុង​ផឹកស៊ី​ក្រោមផ្ទះ​អ្នកភូមិ ដោយ​មិនដឹង​មូលហេតុ​គំរាម​មិន​ឲ្យ​ស្រែក ហើយ​បាន​វាយដំ​លើ​ជនរងគ្រោះ​ជាច្រើន​ដៃ​រួច​សួររក​បងប្រុស របស់ ជនរងគ្រោះ ដើម្បី​សង​សឹង​គំនុំ​របស់គេ ពេលនោះ​ជនរងគ្រោះ បាន​ស្រែក​ឆោឡោ ទើប​មាន​អ្នកស្រុក​រត់​មក ជួយ ជនសង្ស័យ​ឃើញ សភាពការណ៍​មិន​ស្រួល​បាន​រត់គេចខ្លួន​។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​យក​កាំភ្លើងខ្លី ទៅ​ភ្ជង់​ជនរងគ្រោះ ប៉ង​បាញ់សម្លាប់​ជនរងគ្រោះ​មិនមែន​ប្រើ​កាំបិត​នោះទេ ។ ហើយ​ម្យ៉ាងទៀត​ជនសង្ស័យ​គឺជា​បងធំ​ប្រចាំ​ភូមិ ផង​នោះ​គ្មាន​នរណា​ហ៊ាន​ជាមួយ​គេ​ទេ រយៈពេល​កន្លងមក បើទោះបីជា​ជននេះ វាយ​ធ្វើបាប អុកឡុក ក្នុងភូមិ​ក៏ដោយ ក៏​គ្មាន​អ្នក​ហ៊ាន​ប្តឹង​ដែរ ព្រោះ​ខ្លាច​ជននេះ​សម្លាប់ចោល​។​

 

​ទោះបីយ៉ាងណា​ក៏ដោយ​ជនសង្ស័យ​មិនបាន​សារភាពថា ខ្លួន​មាន​កាំភ្លើង​នោះទេ ដោយ​គ្រាន់តែ​ឆ្លើយថា គេ​បាន​យក​កាំបិត​ទៅ​ភ្ជង់ ដើម្បី​អាករ​ជនរងគ្រោះ​តែប៉ុណ្ណោះ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង និង​ឃុំខ្លួន​បណ្តោះអាសន្ន​៕

Capture-850

 

Leave a Reply

(*) Required, Your email will not be published