ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម និង ៤ នាក់​ទៀត​របួសធ្ងន់ និង ស្រាល រួមទាំង​ផ្ទះ​លក់​ឥ​វ៉ាន់​ត្រូវ​ខូចខាត ខណៈដែល​រថយន្ត​រេ​ចង្កូត​ទៅបុក​

, , Leave a comment

​ខេត្ដ​កំពង់ឆ្នាំង ៖ ស្ដ្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​មនុស្ស ៤ ផ្សេងទៀត​បានទទួលរ​ង​របួសធ្ងន់ និង​ស្រាល ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាច​ណ៍​ដែល​បង្កដោយ​រថយន្ត​នី​ហ្សា​ន់ ។ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួ​ឲ្យ​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ រសៀល​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិត​ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ ខេត្ដ​កំពង់ឆ្នាំង ។​

SAMSUNG

​ប្រភព​មន្ត្រីនគរបាល​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ដ​នី​ហ្សា​ន់ មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2E-4156 បើក​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​ពេលមកដល់​កន្លែងកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅបុក​ស្ដ្រី​ម្នាក់​ឈ្មោះ យូ បឿន អាយុ ៤៥ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​កំពុង ដែល​ឈរ​រង់ចាំ​រថយន្ដ​នៅលើ​ចិញ្ចើមផ្លូវ ពេញ​មួយ​ទំហឹង រួច​អូស​ប្រមាណ​ជាង ១០០ ម៉ែត្រ បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​មួយ​រំពេច  ។ បន្ទាប់មក​បាន​ជ្រុល​ទៅបុក​តូប​លក់​ឥ​វ៉ាន់​ពីរ​តូប​ទៀត​បណ្ដាលឱ្យ​ស្ដ្រី​ម្នាក់​ឈ្មោះ​ប៉ាត គារ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​រងរបួស​ធ្ងន់ និង​អ្នកធ្វើដំណើរ ៣ នាក់​ទៀត​រងរបួស​ស្រាល  ឃើញ​ហេតុការណ៍​ដូចនេះ​អ្នកបើករថយន្ដ​បង្ករ​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​

2013-09-09-14

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដោយ​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ ហើយ​ចំពោះ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ស្វែងរក​ជនបង្ក​មក​ដោះស្រាយ​៕

 

Leave a Reply

(*) Required, Your email will not be published