ក្រឡាប់រថយន្តក្រុងមួយគ្រឿង សម្លាប់មនុស្សអស់៤៣នាក់ នៅហ្គាតេម៉ាឡា!

, , Leave a comment

ក្រុង​ហ្គោ​តេ​ម៉ា​ឡា ៖ ក្រុមមន្ត្រី​បាន​និយាយថា រថយន្តក្រុង​មួយគ្រឿង​ដែល​ដឹក​អ្នកដំណើរ​ជាច្រើន​បាន​ធ្លាក់​ចេញពី​ផ្លូវ ជម្រៅ​ជ្រៅ​នៅក្នុង​ទីក្រុង​ហ្គោ​តេ​ម៉ា​ឡា​ភាគ​ខាងលិច​ប្រទេស​កាលពី​ថ្ងៃចន្ទ​ដោយ​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​៤៣​នាក់​ស្លាប់​រួមទាំង​សាកសព​ទារក មួយចំនួន​ផងដែរ និង​មនុស្ស​៤០​នាក់​ទៀត​រងរបួស​។

car (4)

លោក​ប្រធានាធិបតី Otto Perez បានប្រកាស​កាន់ទុក្ខ​ផ្លូវការ​ចំនួន​បី​ថ្ងៃ​ចំពោះ​សោកនាដកម្ម​ដែល​បណ្ដាល ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​មួយ​នៅក្នុង​ប្រទេស​ទ្វីបអាមេរិក​ភាគ​កណ្ដាល រយៈពេល​ជាច្រើន​ឆ្នាំ​។​    ​រថយន្តក្រុង​ក្រហម បាន​រអិល​ចូលក្នុង​ជ្រលង​ភ្នំ​ជម្រៅ ១០០ ម៉ែត្រ​ធ្លា​ក់នៅ​ជិត​ទន្លេ​ក្នុង​ទីក្រុង​សាន​ម៉ារ​ទីន​ជី​ឡូ​តេ​ផេ​គូ ចម្ងាយ ៦៤​គ​.​ម​.​ពី​ភាគ​ខាង​រដ្ឋធានី​ហ្គោ​តេ​ម៉ា​ឡា ។ ក្រុម​បុគ្គលិក​ជួយសង្គ្រោះ​បានដាក់​ខ្សែកាប​ឆ្លង​ច្រាំងទន្លេ ដើម្បី​យក​សាកសព​ដាក់​លើ​ហ្វ្រ​ង់​ការ​នៅ​ពីលើ​ទឹក​ភារកិច្ច​តឹងតែង​ពួកគេ​កាន់តែ​ពិបាក​ខណៈ​ចាប់ផ្ដើម ។

car (3)

ក្រុម​អ្នកស្រុក​មូលដ្ឋាន​ដែល​ប្រ​ញា​ប់​ប្រ​ញា​ល់​ទៅកាន់​កន្លែងកើតហេតុ​បាន​ស្ម័គ្រចិត្ត​ជួយ​ក្រុម​អ្នក​ជួយសង្គ្រោះ​ទាញ​ជនរងគ្រោះ​ដែល​ជាប់​នៅក្នុង​គំនរ​បាក់បែក ។ រដ្ឋាភិបាល​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា មូលហេតុ​នៃ​ឧប​ទ្ទ​វ​​ហេតុនេះ​មិនទាន់​ដឹង​ច្បាស់​ភ្លាមៗ​នៅឡើយ​ទេ ហើយ​ការស៊ើបអង្កេត​កំពុងតែ​ដំណើរការ​ក្រោយពី​មានការ​រាយការណ៍​បឋម​ពី​ការចាប់​ហ្វ្រាំង​មិន​ស៊ី។​

car (2)

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្រុម​អ្នក​នៅរស់​បាន​និយាយថា រថយន្តក្រុង​នេះ​បាន​ផ្ទុក​មនុស្ស​ច្រើន​នៅពេល​វា​ធ្លាក់​។ ក្រសួង​ទូរគមនាគមន៍​បាន​និយាយថា រថយន្តក្រុង​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ San Martineca បាន​មាន​អាជ្ញាប័ណ្ណ​មាន​សុពលភាព​មួយ​ក្នុង​ការបើក​ប្រតិបត្តិការ​ព្រមទាំង មានការ​ធានា​រាប់​រង​ចំពោះ​ជនរងគ្រោះ​ផងដែរ ។​

car (1)

​លោក Cecilio Chacaj អ្នកនាំពាក្យ​ក្រសួង​អគ្គីភ័យ​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា  មនុស្ស ៤០ នាក់​ត្រូវបាន​បញ្ជាក់ថា ស្លាប់​នៅ​កន្លែងកើតហេតុ និង​មនុស្ស​បីនាក់​ទៀត​នៅ​មន្ទីរពេទ្យ ។

car

​​​ជន​រង​គ្រោះ​​មួយចំនួន​ត្រូវដឹក​ទៅ​មន្ទីរពេទ្យ​នៅក្នុង​ទីក្រុង​ហ្គោ​តេ​ម៉ា​ឡា ខណៈ​អ្នក​ផ្សេងទៀត​ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​មូលដ្ឋាន ។ រថយន្តក្រុង​នេះ​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​សាន​ម៉ារ​ទីន​ជី​ឡូ​តេ​ផេ​គូ​ចេញពី​ខេត្ត​ជី​ម៉ា​ល់​តេ​ណា​ហ្គោ​ភាគ​ខាងលិច​ប្រទេស​៕

car (5)

 

Leave a Reply

(*) Required, Your email will not be published