ឧកញ៉ា ខ្នារ ប្រើប្រាស់​រូបភាព​សម្អាត​អាង​ស្តុក​ទឹក​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ដើម្បី​ប្រមូល​ឈើ​នាំចេញ ធ្វើ​មាន​ធ្វើបាន​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ សំណង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ នៅតែមាន​មន្ទិលសង្ស័យ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​នោះ​ដដែល តួយ៉ាង​ដូចជា​ផែនការ​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​ពីរ នៅ​ខេត្តស្ទឹងត្រែង រហូតមកទល់​ពេលនេះ​មិនមាន​ប្រភព​ផ្លូវការ​ណាមួយ​ឲ្យ​ដឹងថា តើ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​វាស់វែង​កំណត់​ទីតាំង​ឲ្យ​បោសសម្អាត​ហើយ ឬ​យ៉ាងណាទេ​? ក៏ប៉ុន្តែ​អ្វីដែល​អ្នកភូមិ​រស់នៅក្នុង​តំបន់​នៃ​អាង​ស្តុក​ទឹកបាន​អះអាងថា ក្រុម​អ្នកម៉ៅការ​កាប់​ឈើ​បាន​កាប់​ឈើ​ពី​តំបន់​ព្រៃ​ក្រៅ​ផ្ទៃ​អាង​រាប់ម៉ឺន​ម៉ែត្រគូប​រួចហើយ ដើម្បី​នាំចូល​ទៅ​ទីតាំង​ស្តុក​ឈើ​នៃ​ផែនការ​បោសសម្អាត​អាង​ដើម្បី​អារច្រៀក នាំ​ចេញទៅ​ទីផ្សារ​។

1jguh

​ប្រជា​សហគម​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​រាយការណ៍​ថា ចំនួន​ឈើ​ប្រមាណ ៤ ម៉ឺន​ម៉ែត្រគូប ត្រូវបាន​គេ​កាប់​នៅក្នុង​ព្រៃ​ក្រៅ​តំបន់​សម្អាត​អាង​ស្តុក​ទឹក​នៃ គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​។ លើសពីនេះ ក្រុម​អ្នកទទួល​ម៉ៅការ​សម្អាត​អាង​ស្តុក​ទឹក បាន​ចូលទៅ​កាប់​ឈើ គ្រប់​ប្រភេទ ពី​តំបន់​ព្រៃភ្នំ​ក្រឡា​ពស់ និង​ព្រៃ​តំបន់​ញើ​ន ហើយ​ដឹកជញ្ជូន​មក​លាក់ទុក​ក្នុងព្រៃ​នៃ​ទីតាំង​អាង​ស្តុក​ទឹក និង​គ្រោង​ដឹកជញ្ជូន​មក​ទុក​នៅ​ដ៉េ​ប៉ូ​ស្តុក​ឈើ មាន​ទីតាំងនៅ​ចំណុច​ពោន​ខាងកើត​ភូមិ​ស្រែគរ​២​។
​ប្រភព​ដ៏​ដែល​បាន​បន្ត​ឲ្យ​ដឹងថា ក្រុម​អ្នកស៊ីឈ្នួល​អារឈើ​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់ឈើ​ស្វ័យប្រវត្តិ និង​រថយន្តស្ទូច​ដឹកឈើ ត្រូវបាន​គេ​ជួល​ឲ្យ​ចូល​ព្រៃ​កាប់​ឈើ​តាំងពី​ខែមេសា ឆ្នាំ​២០១៣ ហើយ​បច្ចុប្បន្ន អ្នក​កាប់​ឈើ​បាន​វិលត្រឡប់​មកវិញហើយ បន្ទាប់ពី​រដូវ​ធ្លាក់ភ្លៀង​នេះ​។ ក្រុមកម្មករ​កាប់​ឈើ អ្នកខ្លះ​ឡើងមក​ពី​ក្រចេះ ឡើង​មកពី​កំពង់ចាម មកពី​កំពង់ឆ្នាំង ដោយ​ពួកគេ​កាប់​ឈើ​បាន​ជាង ៤ ម៉ឺន​ដើម​បើ​គឹ​ត​ត្រឹម​ខែមេសា ឆ្នាំ​២០១៣​កន្លង​។​

1kojio

​កាលពី​ខែមករា ឆ្នាំ​២០១៣ ប្រធាន​ក្រុមហ៊ុន លោក​ឧកញ៉ា គិត ម៉េង ចាត់តាំង​ឲ្យ​លោក លឹម ប៊ុណ្ណា និង​លោក ហាស វិបុល បោសសំអាត​កាប់​ព្រៃឈើ​ក្នុង​អាង​ស្តុក​ទឹក​មាន​ផ្ទៃដី ៣​ម៉ឺន ៦​ពាន់​ហិកតា ។ ប៉ុន្តែ​អ្នកភូមិ​ស្រែគរ​ឲ្យ​ដឹងថា អ្នកម៉ៅការ​សម្អាត​អាងទឹក​មាន​ឋានៈ​ជា​ឧកញ៉ា​ឈ្មោះ ខ្នារ បាន​បង្កើត​ទីតាំង​ស្តុក​ឈើ​ពីរ​កន្លែង​នៅ​ចំណុច​ពោន និង​នៅ​ចំណុច​ខ្ទម​អ្នកតា ក្នុងភូមិ​ស្រែគរ​។ ចំណែក​ក្រសួងកសិកម្ម​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះ អាំង អេ​ន អាសូ​ស៊ី​អេ​ត ឡ​យ័រ (ANG & ASSOCIATES LAWYER) កាប់​ឈើ​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​ពីរ នៅ​ខេត្តស្ទឹងត្រែង​។  ឈើមូល​ដែល​លាក់ទុក​ក្នុងព្រៃ​ហ្នឹង ត្រូវ​ដឹកជញ្ជូន​ចូលទៅ​ដេប៉ូ​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​ម៉ៅការ​សម្អាត​ផ្ទៃ​អាង ហើយ​អារច្រៀក​នាំចេញ ។

1ygk

​ដោយឡែក បច្ចុប្បន្ន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កំពុង​ការវាស់វែង​ឈើ ដែល​គេ​អះអាងថា ជា​ឈើ​កាប់​ចេញពី​ផ្ទៃ​ព្រៃ​ស្តារ​បាត​អាង ដើម្បី​នាំចេញ​ទៅ​លក់​ឯបរ​ប្រទេស ឲ្យ​មាន​ភាពស្របច្បាប់ របស់​ក្រុមហ៊ុន​ខាងលើ​។ ប៉ុន្តែ​ប្រភពពី​ប្រជាពលរដ្ឋ​បានបញ្ជាក់​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​មិនមែន​កាប់​ក្នុង​បាត​អាង​ទេ គឺ​កាប់​ពី​ព្រៃភ្នំ​ក្រឡា​ពស់​ក្នុង​តំបន់​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។

1rydd

​ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ការវាស់វែង​ឈើ​នេះ គឺ​វាស់​តែ​ឈើ​ដែល​ដឹក​យកមក​គរ​ទុក​រួច​ស្រាច់​ហើយ​តែប៉ុណ្ណោះ​។ គឺ​មិនបាន​ចុះទៅ​វាស់ នៅ​កន្លែង​កាប់​ជាក់ស្តែង​នោះ​។​ហើយ​ឥឡូវនេះ​ឈើ​ទាំងនេះ​កំពុង​វាយ​ត្រា ជ្រុង​ដើម្បី​នាំចេញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។  ការវាស់វែង​របស់រ​ដ្ឋ​បាល​ព្រៃឈើ​នេះ ត្រូវ​អ្នកឃ្លាំមើល​ឧក្រិដ្ឋកម្ម​ព្រៃឈើ​និយាយថា ខុសពី​នីតិវិធី​ក្នុងការ​គ្រប់គ្រង​ព្រៃឈើ​គ្មាន​តម្លាភាព ហើយ​ជា​វិនាសកម្ម​ថ្មី​មួយ​ទៀយ​សម្រាប់​ព្រៃឈើ​នៅ​តំបន់​ក្បែរ​ផ្ទៃ​អាង ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ នៅ​ខេត្តស្ទឹងត្រែង​នោះ​៕

 

Leave a Reply

(*) Required, Your email will not be published