បាក់​ស្ពាននៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ដោយសារ​ទំនន់​ល្បាប់​ភក់ បណ្តាល​ឲ្យ មនុស្ស ៤ នាក់​ស្លាប់ និង ៧ នាក់​ផ្សេងទៀត​បន្ត​បាត់​ខ្លួន​

, , Leave a comment

​ប្រទេស​ចិន ៖ យ៉ាងតិច​មនុស្ស ៤ នាក់ បាន​ស្លាប់ និង ៧ នាក់​ផ្សេងទៀត​បាត់​ខ្លួន បន្ទាប់ពី​រថយន្តក្រុង​១​គ្រឿង និង​រថយន្ត​តូច​១​គ្រឿង​ទៀត ធ្លាក់ចូល​ក្នុង​ទន្លេ​មួយ ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ។ រថយន្តក្រុង និង​រថយន្ត​តូច​ខាងលើនេះ​បាន​ធ្លាក់ចូល​ទៅក្នុង​ទន្លេ​មួយ​ស្ថិត​ក្នុងស្រុក Yunlong តំបន់​ស្វយ័ត Dali Bai នៅ​ម៉ោង​ប្រហែលជា ១០ យប់ កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែកញ្ញា ឆ្នាំ​២០១៣ បន្ទាប់ពី​ស្ពាន​មួយ​ដែលមាន​អាយុកាល ៤៧ ឆ្នាំ បាន​បាក់ស្រុត​ដោយសារ​ទឹកជំនន់ និង​ល្បាប់​ភក់​ហូរ​បោក​ផ្ទប់​យ៉ាងខ្លាំង​ក្លា កាលពីពេល​កន្លងមក​នេះ ។​

U142P5029DTn_3

​រថយន្តក្រុង ដែលជា​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ ផ្ទុក​អ្នកដំណើរ​ចំនួន ៣៥ នាក់ បាន​ចាក​ចេញពី​ស្ថានីយ៍​រថយន្តក្រុង នៅក្នុង​ស្រុក Fugong ទៅកាន់​រដ្ឋធានី Kunming បាន​បាត់​មនុស្ស ៥ នាក់។ រីឯ​រថយន្ត​តូច​វិញ ដែលមាន​អ្នកជិះ ៣ នាក់ បាន​បាត់​ខ្លួន ២ នាក់ និង​តៃកុង​ត្រូវបាន​ជួយសង្គ្រោះ ។​

672afa8031e8618a8e9b5df0ce808169_M

​នៅ ម៉ោង ៦ ព្រឹក ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុម​សង្គ្រោះបាន​រកឃើញ​សាកសព ៤ នាក់ នៅឯ​កន្លែងកើតហេតុ ។ ២៦ នាក់​ផ្សេងទៀត​ដែលជា​អ្នកដំណើរ​ខាង​រថយន្តក្រុង ត្រូវបាន​ជួយសង្គ្រោះ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ អាជ្ញាធរ​ក៏​នៅតែ​កំពុង​ត្រួតពិនិត្យ​ចំនួន​មនុស្ស​ជាក់លាក់ ដែល​ធ្វើដំណើរ​តាមរយៈ​រថយន្ត​ទាំងពីរ​នេះ​ផងដែរ ៕

 

Leave a Reply

(*) Required, Your email will not be published