ឪពុក​ដាក់​ច្រវា​ក់កូន​ក្នុង​គុហា ព្រោះតែ​មិន​ខ្លាច​បាត់បង់​កូន បន្ទាប់ពី​ត្រូវ​បាត់បង​ជម្រក​

, , Leave a comment

​ប្រទេស​ចិន ៖ រូបភាព​ដ៏​គួរ​ឲ្យ​សង្វេគ និង​រំជួលចិត្ត​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​បុរស​ពី​ការ​ភ្នែក​តាំងពី​កំណើត និង​ថែមទាំង​មាន​ជំងឺ​រោគ​ផ្លូវចិត្ត ឈ្មោះ Cheng Xiangtao អាយុ ២៦ ឆ្នាំ ត្រូវបាន​ឪពុក​របស់គាត់​សម្រេចចិត្ត​ដាក់​ច្រវា​ក់ជើង នៅក្នុង​រូង​ថ្ម​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ដាច់ស្រយាល Chengling ខេត្ត Henan ប្រទេស​ចិន បាន​បង្ក​ឲ្យ​មាន​កំហឹង​ជា​សាធារណៈ​ពេញ​ផ្ទៃ​ប្រទេស ។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ dailymail​។​

article-0-1B885594000005DC-770_634x423 

​ឪពុក​ឈ្មោះ Cheng Yuanchao អាយុ ៧០ ឆ្នាំ​រូបនេះ បាន​និយាយថា គាត់​បាន​បោះបង់​កូនប្រុស​របស់គាត់​ម្នាក់​នេះ បន្ទាប់ពី​បាន​បាត់បង់​ផ្ទះ​របស់គាត់ ហើយ​មកទល់ពេលនេះ គាត់​ទៅ​រស់​នៅឯ​ផ្ទះ​កូនស្រី​របស់គាត់​ប៉ុណ្ណោះ ។ គាត់​បាន​បន្តថា “​សព្វថ្ងៃនេះ ខ្ញុំ​គ្មាន​ផ្ទះ​ផ្ទាល់ខ្លួន​ទេ និង​គ្មាន​ទីកន្លែង ដើម្បី​ផ្តល់​ជម្រក​ដល់​កូនប្រុស​ម្នាក់នេះ​ថែមទៀត ។ នេះ​គឺជា​វិធី​ដ៏​ល្អ​បំផុត ដែល​ខ្ញុំ​សម្រេចចិត្ត​ធ្វើ ។ ខ្ញុំ​ទៅ​មើល​វា ៣ ដង ក្នុង​មួយថ្ងៃ ដើម្បី​យក​ទឹក និង​អាហារ​ដល់​វា ដូច្នេះ​វា​ពុំដែល​ស្រែក​ឃ្លាន​ទេ​” ។​

article-0-1B8855BF000005DC-724_634x427

​លោកតា Yuanchao បាន​បញ្ជាក់ថា “​ការដាក់​ច្រវា​ក់វា​នៅ​ទីនោះ គឺ​ក្នុង​បំណង​មិន​ឲ្យ​វា​រត់ចេញ​ឆ្ងាយៗ និង​ធ្វើ​ឲ្យ​ខ្លួន​វា​ឈឺ​ចុកចាប់​” ។ គាត់​បាន​រៀបរាប់ថា “​ខ្ញុំ​មិនមែនជា​មនុស្ស​មានទ្រព្យ​សម្បត្តិ​ស្តុក​ស្ត​ម​នោះទេ ហេតុ​ដូច្នេះហើយ យើង​ពុំ​អាចមាន​លទ្ធភាព​លៃលក​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ស្វែងរក​គ្រូពេទ្យ មកជួយ​ព្យាបាល​វា​បាន ។ នៅ​ទីនោះ គឺ​មិនមែនជា​កន្លែង​ដែល​វា​ត្រូវ​ទៅនោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់ឃើញ​វា​ស្ថិតក្នុង​ស្ថានភាព​បែប​នោះដែរ ប៉ុន្តែ​ខ្ញុំ​គ្មាន​ជម្រើស​” ។ គាត់​បាន​បន្ថែមថា “​វា​មិន​ស្លៀក​ខោអាវ និង​ប្រសិនបើ​មិន​ដាក់​ច្រវាក់​វា​ទេ នោះ​វា​នឹង​រត់​គ្រប់​ទីកន្លែង ដែល​បណ្តាល​ឲ្យ​ធ្វើ​ឲ្យ​វា​ឈឺ​ចុកចាប់​” ។​

article-0-1B8855C3000005DC-798_634x423

ប៉ុន្តែ ទិដ្ឋភាព​ទាំងនេះ បានធ្វើ​ឲ្យ​បណ្តា​អ្នក​និយម​លេង​អ៊ី​ន​ធើរ​ណេ​ត​ចិន មានការ​ភ្ញាក់ផ្អើល និង​រំជួលចិត្ត​ជាខ្លាំង បន្ទាប់ពី​រូបភាព​ទាំងនេះ ត្រូវបាន​ចុះផ្សាយ​នៅក្នុង​បណ្តាញ​សង្គម​រួចមក ៕

article-0-1B8855A3000005DC-244_634x407

 

Leave a Reply

(*) Required, Your email will not be published