ស៊ី​រី​អាច​បញ្ចៀស​បានការ​វាយលុក ប្រសិនបើ​ប្រគល់​ឃ្លាំង​អាវុធ​គីមី មក​អន្តរជាតិ​គ្រប់គ្រង​

, , Leave a comment

​ប្រទេស​ស៊ី​រី ៖ ឃ្លាំង​អាវុធ​គីមី​ទាំងអស់​ត្រូវប្រគល់​មក​ក្រោម​ការគ្រប់គ្រង​របស់​អន្តរជាតិ ហើយ​គេ​នឹង​កម្ទេចចោល​បន្តិច​ម្តងៗ ព្រមជាមួយ​ការដែល​ប្រទេស​នេះ​ចូលរួម​ក្នុង​អនុស្សារណៈ​អន្តរ​ជាតិ ពី​ការបំផ្លាញ​អាវុធ​គីមី ។ បើ​យោងតាម​សម្តី​របស់​ប្រមុខ​ការទូត​រុស្ស៊ី Sergey Lavrov ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី​៩ ខែ កញ្ញា ម្សិលមិញ​នេះ ។​

 

​លោក Lavrov ពោលថា យើងខ្ញុំ​អំពាវនាវ​ឲ្យ​មេដឹកនាំ​ស៊ី​រី ពុំ​ត្រឹមតែ​ប្រគល់​ឃ្លាំង​អាវុធ​គីមី ក្រោម​ការត្រួតពិនិត្យរ​បស់​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​បំផ្លាញ​វា​ចោល ហើយ​ចូលរួម​ក្នុង​អនុស្សារណៈ​កំទេច​អាវុធ​គីមី ។ សំណូមពរ​នេះ ត្រូវបាន​ប្រមុខ​ការទូត​រុស្ស៊ី ផ្ញើ​ឲ្យ​សម​ភាគី​ស៊ី​រី Walid Muallem ហើយ​ក្រុង​មូ​ស្គូ កំពុង​រង់ចាំ​ចម្លើយ​តប​វិជ្ជមាន និង​សកម្ម ។ តាម​ប្រមុខ​ការទូត​រុស្ស៊ី នោះ​មានតែ​ធ្វើបែបនេះ ទើប “​បញ្ចៀស​បាន​” ការវាយប្រហារ​មួយ ដែល​អាមេរិក និង​ស​ម្ព័​ន​មិត្ត កំពុង​ថ្លឹងថ្លែង ។  ភ្លាមៗ​នោះ ប្រមុខ​ការទូត​ស៊ី​រី Walid Muallem បាន​ថ្លែង​សាទរ​ពី​សំណើរ​របស់​រុស្ស៊ី ព្រមទាំង​ស្ងើចសរសើរ​ថា វិមាន​ក្រែ​ម​ឡាំង កំពុង​ប្រឹងប្រែង “​រារាំង​ការឈ្លានពាន​របស់​អាមេរិក​” ។​

 

​ថ្វីត្បិតតែ​ពុំទាន់​ដឹងថា រដ្ឋការ Assad យល់ព្រម​ដែរ ឬ​អត់​នោះ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប នា​ក្រុង​មូ​ស្គូ ប្រមុខ​ការទូត​រូបនេះ សង្កត់ធ្ងន់ថាៈ សារ​ធា​រណៈ​រដ្ឋ​អារ៉ាប់​ស៊ី​រី សាទរ​កម្រិត​ច្នៃប្រឌិត​របស់​រុស្ស៊ី ផ្តើមចេញពី​កង្វល់​របស់​មេដឹកនាំ​ស៊ី​រី ចំពោះ​អាយុជីវិត​ពលរដ្ឋ​យើងខ្ញុំ និង​សន្តិសុខ​របស់​ប្រទេស ក៏ដូចជា​ផ្តើមចេញពី​ជំនឿ​ចិត្ត​របស់​យើងខ្ញុំ ទៅលើ​ភាពភ្លឺស្វាង​របស់​មេដឹកនាំ​រុស្ស៊ី ដែល​បាន​នឹង​កំពុង​រារាំង​ការឈ្លានពាន​របស់​អាមេរិក មកលើ​ពលរដ្ឋ​យើងខ្ញុំ ។​

9c02282dcc44d8c1f5404695939c53ac_M

​ដោយឡែក ប្រមុខ​ការទូត​អាមេរិក John Kerry បានប្រកាសថា ប្រធានាធិបតី Assad អាច​បញ្ចៀស​បាន​នូវ​អន្តរាគមន៍​យោធា​មួយ លើ​ស៊ី​រី ប្រសិនបើ​លោក​ប្រគល់​ឃ្លាំង​អាវុធ​គីមី​ទាំងនោះ មក​ឲ្យ​សហគមន៍​អន្តរជាតិ នៅ​សប្តាហ៍​ក្រោយ ។ ប៉ុន្តែ លោក Kerry ពុំ​ជឿថា លោក Assad ហ៊ាន​ធ្វើបែបនេះ​នោះទេ ៕

 

Leave a Reply

(*) Required, Your email will not be published