លោកស្រី Ding Shumiao អាច​នឹង​ជាប់​ពាក់ព័ន្ធ​រឿង​ពុករលួយ​នៅក្នុង​ផ្នែក​អយស្ម័យយាន​ចិន​

, , Leave a comment

​ប្រទេស​ចិន ៖ សារព័ត៌មាន​ចិន​បានបង្ហាញ​នូវ​រឿងរ៉ាវ​ពុករលួយ នៅក្នុង​ផ្នែក​អយស្ម័យយាន​ចិន ។ លោកស្រី Ding Shumiao ជា​ពាណិជ្ជករ​មួយរូប​ដែល​ពាក់ព័ន្ធ​ករណី​កេង​បន្លំ​ថវិការដ្ឋ​ដ៏​ច្រើន​លើសលុប​នៅក្នុង​ក្របខណ្ឌ​កិច្ចសន្យា​ជាច្រើន គឺ​បន្លំ​ប្រាក់​រដ្ឋ​ហួស​ពី ២២​ពាន់​លាន​អឺរ៉ូ ឯណោះ​។ ទឹកប្រាក់​នេះ​គឺ​ស្មើនឹង​មួយ​ភាគ​បួន​នៃ​ទឹកប្រាក់​វិនិយោគ​ប្រព័ន្ធ​ផ្លូវដែក​ចិន កាលពី​ឆ្នាំ​២០១០​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ។​

00016c8b5de0118aac9304

​លោកស្រី Ding Shumiao ដែល​ជាប់ចោទ​ពីបទ​បន្លំ​ថវិការដ្ឋ​ចិន​នឹង​ឡើង​សវនាការ​តុលាការ ក្រុង​ប៉េកាំង នៅពេល​ខាងមុខនេះ ដើម្បី​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ​។  Ding Shumiao ធ្លាប់បាន​ឆ្លើយតប​ទៅនឹង​សំណើ​ដាក់​ដេញថ្លៃ​ចំនួន​ជាង​១២ ក្នុង​គំរោង​ផ្លូវដែក​ជាច្រើន​គំរោង ដែលមាន​តំលៃ​ទឹកប្រាក់​រហូតដល់​ជាង​២២​ពាន់​លាន​អឺរ៉ូ​។ ​គួរ​បញ្ជាក់ថា លោកស្រី ទិ​ង ធ្លាប់មាន​ពាក់ព័ន្ធ​ក្នុង​រឿង​ពុករលួយ​ជាច្រើន ជាមួយ​អតីតរដ្ឋមន្ត្រី​ផ្លូវដែក​ចិន គឺ​លោក Liu Zhijun លាវ ជី​ជីន​។ កាលពី​ខែកក្កដា​កន្លងទៅ លោក Liu បាន​ត្រូវ​តុលាការ​ដាក់ទោស​ប្រហារជីវិត ពីបទ​ពុករលួយ​។ ទោស​នេះ​អាច​បន្ថយ​មក​នៅ​ទោស​ជាប់ពន្ធនាគារ​មួយជីវិត​វិញ​។ យោងតាម​កាសែត​ចិន China Daily លោកស្រី​ឌី​ង ជាប់ចោទ​ពីបទ​សូកលុយ​អតីតរដ្ឋមន្ត្រី​ផ្លូវដែក​Liu Zhijun ប្រមាណ​៦​លាន​អឺរ៉ូ និង​បញ្ជូន​ស្រី​បំរើ​ផ្លូវភេទ​ជាច្រើន​នាក់​អោយទៅ​បំរើ​លោក Liu​។ ដោយសារ​ការ​សូកប៉ាន់​នេះ លោក​Liu ប្រហែលជា​បាន​ជួយ​សំរួល​កិច្ចសន្យា​ដល់​ក្រុមហ៊ុន​ចំនួន​២៣​។​

photo_1378694448265-1-HD

​យោងតាម​រដ្ឋអាជ្ញា​នានា​ដែល​ធ្វើការ​ក្នុង​រឿងក្តី​លោក​Liu  លោក​Liu បាន​ជួយ​សំរួល​កិច្ចសន្យា​ផ្លូវដែក ធ្វើអោយ​លោកស្រី​ឌី​ង និង​ក្រុមគ្រួសារ បានទទួល​ប្រាក់​រហូតដល់​ទៅ​៤​ពាន់​លាន​យ័ន​។​​ទឹកប្រាក់​ជាង​២២​ពាន់​លាន​អឺរ៉ូ ដែល​លោកស្រី​ឌី​ង​កេង​បន្លំ​រដ្ឋ​នេះ គឺ​ស្មើ​មួយ​ភាគ​បួន​នៃ​ទឹកប្រាក់​វិនិយោគ​ប្រព័ន្ធ​ផ្លូវដែក​ចិន កាលពី​ឆ្នាំ​២០១០​។ តាំងពី​ឆ្នាំ​២០០៧​មក ចិន​បាន​ចំណាយ​ប្រាក់​ស្ថាបនា​ផ្លូវដែក ជាង​រយ​ពាន់​លាន​ដុល្លារ​។ ចិន​បាន​សង់​ផ្លូវដែក​ដ៏​វែង​បំផុត​មួយ សំរាប់​រថភ្លើង​ល្បឿន​លឿន ភ្ជាប់​ក្រុង​ប៉េកាំង​ទៅនឹង​ខេត្ត​កង់​តុង​ទៀតផង​។ ដោយសារ​តែមាន​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា សម្លាប់​មនុស្ស​៤០​នាក់ កាលពី​ឆ្នាំ​២០១១ និង​អំពើពុករលួយ​ជាច្រើន​នៅ​ផ្នែក​អយស្ម័យយាន ក្រសួង​ដឹកជញ្ជូន​ចិន​បានសំរេច​គ្រប់គ្រង​ផ្ទាល់​លើ​ផ្នែក​ផ្លូវដែក វិញ​ម្តង​៕

 

Leave a Reply

(*) Required, Your email will not be published