ចូល​ព្រៃ​ទៅ​កាប់​ឈើ​ចំ​គ្រាប់​B-៦២ ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ពីរ​នាក់​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ យ៉ាងហោចណាស់​បុរស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​បាន​របួស​ធ្ងន់ ខណៈដែល​បុរស​ទាំងបី​នាក់​បាន​ចូល​ព្រៃ ដើម្បី​កាប់​ឈើ ។ ឧបទ្ទវហេតុ​មួយ​នេះ​បាន​កើតឡើង​កាល​ពី​រសៀល​ថ្ងៃទី​៨ ខែ​ កញ្ញា ឆ្នាំ ២០១៣ នៅលើ​ទឹកដី​ប្រទេស​ថៃ ត្រង់ចំណុច​ភូមិ​៤ ឃុំ​ខ្លងយ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បុរី ក្បែរ​ព្រំដែន​ប្រហែល​៤០​ម៉ែត្រ ឈម​នឹង​ខេត្ត​ប៉ៃលិន ។​

 

​ប្រភពពី​មន្ត្រី​ទំនាក់ទំនង​បាន​និយាយថា ជនរងគ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ​ប៉ុន ចាន់នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្លាប់​ក្រោយពី​នាំ​មកដល់​មន្ទីរពេទ្យ ។ ២-​ឈ្មោះ​អ៊ែ​ល ដា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំមាន​ស្រុកកំណើត នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម និង​៣-​ឈ្មោះ​ចំ រ័ត្ន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​អ្នក​ទាំ​ង​ពីរ​រងរបួស​ធ្ងន់ ។ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ។

 

​បើតាម​ការផ្តល់​ព័ត៌មាន​ពី​ភាគី​ថៃ និង​សាក្សី​ផង​បាន​ប្រាប់ថា កម្មករ​ខ្មែរ​ទាំង​៣​នាក់​នេះ​បាន​ឆ្លៀតឱកាស​ដើរ​រុករក​ឃ្មុំ​ក្នុងព្រៃ​ក្រោយ​សម្រាក​ពី​ការងារ ។ ប្រភព​ដដែល​ថា ពួកគេ​បាននាំគ្នា​ដើររក​ឃ្មុំ​ក្នុង​ទឹកដី​ថៃ​ក្បែរ​អូរ​ព្រំដែន​ខ្មែរ​-​ថៃ​ប្រហែល​៥០​ម៉ែត្រ ។ ហើយ​យក​កាំបិត​កាប់​គល់ឈើ​នោះ ក៏​ប្លាត​ទៅ​ចំ​គ្រាប់​B-៦២ ដែល​នៅក្បែរ​គល់ឈើ​នោះ បណ្តាលឱ្យ​ផ្ទុះ​លាន់​កក្រើក​ព្រៃ​តែម្តង ។​

 

​សមត្ថកិច្ច​ខ្មែរ​និយាយថា ក្រោយពី​ស្នូរ​សំឡេង​ផ្ទុះ ទាំង​សមត្ថកិច្ច​ខ្មែរ ទាំង​សមត្ថកិច្ច​ថៃ បាននាំគ្នា​ទៅកាន់​កន្លែងកើតហេតុ ។ គ្រា​នោះគេ​ឃើញ​អ្នក​ទាំង​៣​នាក់​ដេក​ដួល​រដូករណែល ក្នុង​ថ្លុកឈាម​ក្បែរ​គល់ឈើ ហើយ​ត្រូវ​ភាគី​ថៃ​ជួយ​បញ្ជូន​ភ្លាមៗ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ។ ប៉ុន្តែ​អកុសល​បុរស​ឈ្មោះ ប៉ុន ចាន់នី បាន​ស្លាប់​ពេល​នាំទៅដល់​មន្ទីរពេទ្យ ។ រីឯ​ក្មេងប្រុស​២​នាក់​ទៀត​រងរបួស​ធ្ងន់ ដែល​សមត្ថកិច្ច​អះអាងថា មានសង្ឃឹមរ​ស់តិ​ចណាស់ ។​

0458f2a0-7b36-4673-8912-619804fafb6e

​តាម​ការអះអាង​មន្ត្រី​យោធា​ថា គ្រាប់​B-៦២ នេះ​ជា​ប្រភេទ​អាវុធ​ធុន​ធ្ងន់​ដែល​ប្រើប្រាស់​ដោយ​កម្លាំង​អតីត​ខ្មែរ ក្រហម​កាលពី​សម័យ​ស​ង្គ្រា​ម ដែល​គ្រាប់​នោះ​ត្រូវគេ​បាញ់​រួចហើយ តែ​មិន​ផ្ទុះ ៕

 

Leave a Reply

(*) Required, Your email will not be published