បុរស​ម្នាក់​រងរបួស​ធ្ងន់ បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀតណាម​

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់ ដឹក​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម ខណៈដែល​ម៉ូតូ​មួយគ្រឿង​ត្រូវបាន​រថយន្តបុក​ពេញទំហឹង​លាន់​សូរដូច​រន្ទះ ហើយ​អូស​ប្រមាណ​ជា​៣០​ម៉ែត្រ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទាត​ចេញពី​លើ​ម៉ូតូ​ដួល​បោក នឹង​ថ្នល់ ។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង ១ និង ១៥ នាទី​រសៀល ថ្ងៃទី​៨ សីហា ២០១៣ លើ​កំណាត់ ផ្លូវជាតិ​លេខ​៧៦ ចំណុច​គីឡូម៉ែត្រ ៦២ និង ៦៣ ថ្មី ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

 

​តាម​ប្រភពពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ជិះ​តែម្នាក់ឯង​បើក ឆ្លងផ្លូវ​ពី​លិចទៅ​កើត​ពេល​កំពុងបើក​ឆ្លងផ្លូវ​ផុត​ផង ស្រាប់​តែមាន​រថយន្ត​ពណ៌​ខ្មៅ​មួយគ្រឿង​បោះពួយ​មកពី​ទិស​ខាងត្បូង​ក៏​វាក់​គ្នា​ហើយ​ព្យាយាម​គេច​គ្នា​ភ្លាមនោះ​ក៏មាន​រថយន្ត​ពណ៌​លឿង​មួយគ្រឿង​ទៀត​បាន​បោះពួយ​មកពី​ទិស​ខាងជើង​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​គេច​ពី​រថយន្ត​ខាងលើ​ជ្រុល​ទៅបុក​ម៉ូតូ​ខាង​ពេញទំហឹង​តែម្តង ។ រថយន្ត​បង្ក​ម៉ាក សាំ​យ៉ុង​ពណ៌​លឿង ពាក់​ស្លាក​លេខ កំពង់ចាម​2A-4294 ដឹក​អ្នកដំណើរ​ពេញ ។ ក្រោយ​កើតហេតុ​អ្នកបើកបរ​គេច​ខ្លូន​បាត់ ។ រីឯ​ម៉ូតូ​រងគ្រោះ​ម៉ាក​យ៉ាម៉ាហា​ស៊ី​រុស ពណ៌​ខ្មៅ​ឆ្នូត​ស គ្មាន​ស្លាក​លេខ បើក​ដោយ​ឈ្មោះ ហេង សុ​ពុធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បានរ​ងរ​បូស​ធ្ងន់ធ្ងរ ដឹក​យកទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​។ 

img_20130908_131829368

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​អូស​រថយន្ត​បង្ក និង​ម៉ូតូ​ទៅ​រក្សារ​ទុក​រង់ចាំ​ភាគី​ទាំងពី​ចូល​ដោះស្រាយ​ពេល​ក្រោយ ៕

 

Leave a Reply

(*) Required, Your email will not be published