បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពីបទ​ចាប់រំលោភ​អនីតិជន​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា ៤ និង ៣០ នាទី​ល្ងាច ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៣ ពីបទ​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​ក្រោម១៥ ឆ្នាំ បានសម្រេច​នៅ​ខាងក្រោយ​ផ្ទះ​ជនសង្ស័យ ដែល​ស្ថិតនៅ​សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ​។​

 

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ផន ស៊ុយ ភេទ​ប្រុស​អាយុ ៣៨ ឆ្នាំ មាន​ប្រពន្ធ​និង​មានកូន​ប្រុស​ម្នាក់ បច្ចុប្បន្ន​រស់នៅ​សង្កាត់ ខាងលើ ចំណែក ក្មេង ស្រី រងគ្រោះ មានឈ្មោះ ប​.​ស​.​ល អាយុ​៨​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់ ជាមួយ​ជនសង្ស័យ​ហើយក៏​ត្រូវ​ជាប់​សាច់ញាតិ និង​ជនសង្ស័យ​ផងដែរ​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​ក្រោយពី​បែកការណ៍​មាន​ក្មេងស្រី​តូច​ម្នាក់​រស់នៅ ជិតខាង​ផ្ទះ​ជនសង្ស័យ​បានឃើញ សកម្មភាព​ជនសង្ស័យ​ប្រព្រឹត្ត​មកលើ​ក្មេងរងគ្រោះ លុះ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៣  ទើប​ក្មេងស្រី​រូបនោះ រាយ​ការ​ប្រាប់​ជីដូន ក្មេងស្រី​រងគ្រោះ ។ នៅ​ថ្ងៃ​ដដែល​នោះ​គាត់​ក៏​មក​ដាក់ពាក្យ​ប្តឹង​ជនសង្ស័យ​នៅ​ប៉ុស្តិ៍​តែម្តង ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​មកលើ​ក្មេងរងគ្រោះ​មែន​។​

 imag0578

​ប​ច្ចុ​ប្ប​ជន​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​បន្ត​៕

 

Leave a Reply

(*) Required, Your email will not be published