ប្រទះឃើញ​រថយន្ត​ដេក​ផ្ងា​ពោះ ក្អួត​ចេញ​សុទ្ធតែ​ឈើ​ប្រណីត​

, , Leave a comment

​ខេត្ដ​មណ្ឌលគិរី  ៖ កាលពីរ​ម៉ោង ៦ និង ២៥ នាទី​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៣ នេះ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៧៦ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ ១០០ អ្នកធ្វើដំណើរ​បាន​ប្រទះឃើញ​រថយន្ដ​កាមរី​ស្វិត​មួយគ្រឿង ផ្ងា​ពោះ លេចចេញ​ឈើ​ប្រណីត​រាយប៉ាយ​ពេញ​ដី ស្ថិតនៅ​ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្ដ​មណ្ឌលគិរី ។​

022 (1)

​បើតាម​អ្នកធ្វើដំណើរ​ម្នាក់​ដែល​ឆ្លងកាត់​ចំនុចកើតហេតុ​បាន​ឲ្យ​ដឹងថា ពេល​គាត់​មកដល់​ចំណុច​នេះ គាត់​បានឃើញ​ចិញ្ចើមផ្លូវ​មាន​សភាព​ខុសធម្មតា ហើយ​ពេល​គាត់​ចោល​ភ្នែក​មើលចុះ​ទៅខាង​ក្រោម ក៏​ស្រាប់តែ​ឃើញ​មាន​រថយន្ត​មួយគ្រឿង​ធ្លាក់​ទៅក្នុង​ជ្រោះ​ប្រហែល​៧​ម៉ែត្រ ។ ពេល​ឃើញ​ហេតុ​ការ​ណ៏​នេះ​ភ្លាម គាត់​ក៏ បាន​រាយ​ការ​ជូនទៅ​សមត្ថកិច្ច​ស្រុក​អូ​រាំង​តែម្តង​។​

 

បើតាម​ប្រភពពី​សមត្ថកិច្ច​បង្ហាញថា រថយន្ត​ដែល​ធ្លាក់​ជ្រោះ​ខាងលើ​នោះ គឺជា​រថយន្ត​កា​ម៉េ​រី​គូថ​ស្វិត ព​ណ៏​ទឹកប៊ិច ពាក់​ស្លាក​លេខ ក​០១៥០ ។ ប៉ុន្តែ​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ក្រឡាប់​នោះ​មិន​ត្រូវបាន​គេ​ស្គាល់ អត្តសញ្ញាណ​ទេ​។ 

 022

​បច្ចុប្បន្ន​រថយន្ត​ធ្លាក់​ជ្រោះ​នេះ ត្រូវបាន​សមត្ថកិច្ច​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​អូ​រាំង​រួចហើយ ។ ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ នៅ​មិនទាន់មាន​ការសន្និដ្ឋាន​ឲ្យ​ពិតប្រាកដ​ឡើយ​៕

 

Leave a Reply

(*) Required, Your email will not be published