បំផ្ទុះ​គ្រាប់បែក​បានសម្លាប់​មនុ​ស្សម្នាក់ និង​រងរបួស​ជាច្រើន​នាក់ នៅក្បែរ​ក្លោងទ្វា​សាលា​បឋម​មួយកន្លែង​ភាគខាងត្បូង​ប្រទេស​ចិន

, , Leave a comment

​ប្រទេស​ចិន ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់​ត្រូវបាន​ស្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​មួយ​ដែល​បាន​កើតឡើង​នៅក្បែរ​ក្លោងទ្វា​សាលារៀន​មួយកន្លែង​ស្ថិតនៅក្នុង​តំបន់​ស្វយ័ត GuangxiZhuang ភាគខាងត្បូង​នៃ​ប្រទេស​ចិន ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ សារព័ត៌មាន​ស៊ីន​ហួរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​

U158P5029DT201n_6

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា ៨ ព្រឹក ម៉ោង​ក្នុងស្រុក ដែល​ស្ថិតនៅ​ចំណុច​ក្បែរ​ក្លោងទ្វា​ទៅកាន់​សាលាបឋមសិក្សា​មួយ​ក្នុង​ទីក្រុង Guilin ដែល​ទីក្រុង​ទេសចរណ៍​ដ៏​ពេញនិយម​មួយ នៅ​តំបន់ Guangxi ។ សាក្សី​ជាច្រើន​នាក់​បាន​ប្រាប់​ទី​ភ្នា​ក់​សារព័ត៌មាន​ស៊ីន​ហួរ ឲ្យ​ដឹងថា សាកសព​ជនរងគ្រោះ​ម្នាក់​ត្រូវ​បានឃើញ​នៅ​កន្លែងកើតហេតុ ហើយក៏​ត្រូវបាន​ព័ទ្ធជុំវិញ​ដោយ​ប៉ូលីស​ក្នុង​តំបន់​ផងដែរ ។​

U158P5029DT201n_8

​ចំពោះ​ចំនួន​នៃ​ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​នេះ ពុំទាន់​ត្រូវបាន​រាយការណ៍​ដឹង​នោះទេ ដោយ​គ្រាន់តែ​ដឹងថា ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ក្បែរ​នោះ ។ បច្ចុប្បន្ន ប៉ូលីស​ក៏បាន​នឹង​កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បី​រក​មូលហេតុ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ ៕

 f8015bbf8e58ce266747d02be7f18a93_M U158P5029DT201n_2

 

Leave a Reply

(*) Required, Your email will not be published