ព្រោះ​ភ្លើង​ប្រចណ្ឌ ទាញ​កាំបិត​កាប់​ប្រពន្ធ​ទាំង​កំរោល​

, , Leave a comment

​ខេត្ដ​ស្វាយរៀង ៖ ស្ត្រី​វ័យ​ចំណាស់​រងរបួស​យ៉ាង​ធ្ងន់ ដេក​សន្លប់​ក្នុង​ថ្លុកឈាម ដោយសារ​ភ្លើង​ប្រចណ្ឌ​របស់​ប្ដី​កំណាច ដោយ​ឈានដល់​ការ​វាយ​ទាត់​ធាក់ និង​កាប់​ចំនួន ៤ កាំបិត​ខ្វែវ គឺ​ចំក្បាល​១​កាំបិត និង​៣​កា​បិត​ចំ​ដៃ ។ ករណី​ដ៏​សង្វេគ​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង ៣០ នាទី​យប់​ថ្ងៃទី​៦ ខែ កញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ក្នុងភូមិ​ក្រូច ឃុំ​ត្រពាំង​ស្ដៅ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

 

​បើតាម​ប្រភពពី​មន្ដ្រីនគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ស្ដ្រី​រងគ្រោះ​ឈ្មោះ អិន សំអាត អាយុ ៤៧ ឆ្នាំ មានកូន​ស្រី ៤ នាក់ ត្រូវ​ប្ដី​ក្រោយ​ឈ្មោះ ទិ​ត សាវឿន អាយុ ៣២ ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​ប្រភព​ដដែល​បាន​បន្តទៀតថា មុន​ថ្ងៃកើតហេតុ​ស្ដ្រី​ជា​ប្រពន្ធ​បាន​ទៅលេង​ផ្ទះ​កូន ព្រោះ​ចៅ​អាយុ ៤ ខែ​មាន​ជំងឺ ហើយដោយ​កូនប្រសា​ទៅរក​ស៊ី​នៅឯ​រាជធានី​ភ្នំពេញ គ្មាន​នរណា​ជួយ​មើលថែ​ចៅៗ ក៏​នៅ​ដេក​កំដរ ដែល​ផ្ទះ​កូន​នៅ​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ​ពី​ផ្ទះ​របស់ខ្លួន ។ លុះ​ព្រឹក​ឡើង​បុរស​ជា​ប្ដី​ខឹង​ង៉ក់​ងរ​មិន​និយាយស្ដី​ជាមួយ​ប្រពន្ធ​ទេ ឯ​ប្រពន្ធ​ក៏​ទៅ​មើល​ចៅ​ទៀត​ជាធម្មតា ។​

 

​លុះ​បាន ២ ថ្ងៃ​គឺ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ដែលជា​ថ្ងៃកើតហេតុ បុរស​ជា​ប្ដី​បាន​ទៅ​ផឹកស្រា​រហូត​ស្រវឹង​ត្រឡប់មក​ដល់ផ្ទះ​វិញ មិនឃើញ​ប្រពន្ធ​ក៏​ទៅតាម​ដល់ផ្ទះ​កូន​រួច​ចាប់​ប្រពន្ធ​បោចសក់​វាយ​ទះកំផ្លៀង​ជាច្រើន​ដៃ និង​ទាត់​ធាក់​ដួល​ទៅលើ​ដី ។ ចំណែក​កូនស្រី​ពេល​ឃើញ​ឪពុកចុង​វាយ​ទាត់​ធាក់​ម្ដាយ ក៏​ចុះ​មកជួយ​តែ​ក៏ត្រូវ​ឪពុកចុង​ចាប់​បោក​ដួល​ទៅលើ​ដី និង​ច្របាច់​.​ក​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ដែរ ។ ពេលនោះ​ស្ដ្រី​ជា​ម្ដាយ​ឃើញ​ប្ដី​វាយ​ច្របាច់​.​កកូន​ស្រី​កំពុង​កូនខ្ចី​ផង​ក៏​ក្រោក​មកជួយ​ទាញ​ចេញ ស្រាប់តែ​បុរស​នេះរ​ត់ទៅ​ទាញ​បាន​កាំបិត​ខ្វែវ​មក​កាប់​តែម្ដង ។​

04a23b47-93c1-4dc7-b3d2-27b951f376f0

​ក្រោយ​កើតហេតុ បុរស​ជា​ប្តី​ចុង​នេះ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ និង​បញ្ជូន​បន្ដទៅ​សាលាដំបូង​ខេត្ដ ។ រីឯ​ស្ដ្រី​រងគ្រោះ​សមត្ថកិច្ច បញ្ជូនមក​មន្ទីរពេទ្យ​ខេត្ដ​ដើម្បី​សង្គ្រោះ​៕

 

Leave a Reply

(*) Required, Your email will not be published