សន្លប់​ស្តូប​ពីរ ក្នុង​ហេតុការណ៍​ម៉ូតូ​បុក​ម៉ូតូ​

, , Leave a comment

​រា​ជធានី​ភ្នំពេញ ៖ មនុស្ស​ពីរ​នាក់​បាន​ដេក​សន្លប់​ខណៈដែល​ជិះ​ម៉ូតូ​បញ្ច្រាសទិស​គ្នា ហើយ​បុក​យ៉ាង​ពេញទំហឹង ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៥០នាទី ល្ងាច​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ជិត​សាលាខណ្ឌ​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

moto

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​ទាំងពីរ​នាក់​បាន​បើក​ម៉ូតូ​បញ្ច្រាសទិស​គ្នា លុះ​មកដល់​ចំណុច​ជិត​សាលាខណ្ឌ​ដង្កោ បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ សន្លប់​ឈឹង​តែម្តង ។​

moto (1)

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ផងដែរ​។ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ទាំងពីរ​សមត្ថកិច្ច​យកទៅ​រក្សា​នៅ​អធិការដ្ឋាន ដើម្បី​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ​៕

 

Leave a Reply

(*) Required, Your email will not be published