ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ក្នុង​ឧបទ្ទវហេតុ​រថយន្ត​ដឹក​អ្នកដំណើរ​បុក​ជាមួយ​រថយន្ត​ដឹកគោ​ទាំង​កណ្តាលរាត្រី​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍រ​ន្ឋ​ត់​មួយ កាលពី​វេលា​ម៉ោង ១២ និង ១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​៩៧​និង​៩៨ ស្ថិតក្នុង​ភូមិ​សាលា​ផ្លូវ​វាយ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

bus

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អង្គរ​អ៊ិ​ច​ប្រេ​សមាន​អ្នកដំណើរ​ពេញ​ដោយ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-8915 ។ លុះ​មកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវ​កោង​ស្រាប់​តែមាន​រថយន្ត​ដឹកគោ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-4344 បើកបរ​ក្នុងទិសដៅរ​បញ្ច្រាសទិស​គ្នា​ក៏បាន​បុក​រះ​ពី​ចំហៀង​រថយន្ត​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​អ្នកដំណើរ​ពីរ​នាក់​ជិះ​លើ​រថយន្តក្រុង ផ្នែក​ខាងមុខ​ខាងឆ្វេង និង​ជាន់​ខាងលើ​អ្នកបើកបរ​បាន​ប៉ើង​ចេញ​តាម​កញ្ចក់​រថយន្ត​ធ្លាក់​មកលើ​ថ្នល់ជាតិ ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ និង​របួសស្រាល​ជាច្រើន​នាក់​ទៀត​។​

bus (2)

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សា​នៅ​អធិការដ្ឋាន ដើម្បី​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ៕

  bus (1)

 

Leave a Reply

(*) Required, Your email will not be published