បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច នាំខ្លួន​ទៅ​អធិការដ្ឋាន ក្នុងករណី​ប្រើ​អំពើហិង្សា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ខ​​​ណៈ​ដែល​​​​បា​ន​​​ប្រើ​​អំ​​​ពើ​ហិង្សា​​​​ទៅលើ​​​​ប្រពន្ធ ​និង​​ក្មួយ​ ។ ការឃាត់ខ្លួន​នេះ​កើតឡើង កាលពី​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃទី​៨ខែសីហា ឆ្នាំ​២០១៣ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

 

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​បាន​ឲ្យ​ដឹងថា បុរស​ដែល​ប្រើ​អំពើហិង្សា​មាន ឈ្មោះ លឹម ឡុង ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ សំ ស្នា អាយុ​១៣​ឆ្នាំ ជា​ក្មេង​កំព្រា ដោយ​ម្តាយ​ឪពុក​បាន​ស្លាប់ចោល​តាំងពី​តូច ។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា បុរស​ដែលជា​ជនបង្ក​ខាងលើ​តែងតែ​វាយដំ និង​បង្អត់បាយ​កុមារា រាល់​ពេលដែល​រូបគេ​ឈ្លោះ​ជាមួយ​ប្រពន្ធ ហើយ​នៅ​ថ្ងៃកើតហេតុ​ដោយ​ទ្រាំ​ឈរ​មើល​ការវាយដំ​របស់គេ​ទៅលើ​កុមារា​រងគ្រោះ មិនបាន​ទើប​ប្រជាពលរដ្ឋ​សម្រេចចិត្ត​ទៅប្រាប់​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែម្តង​។​

n1

​ក្រោយពេល​កើតហេតុ​ជនបង្ក​ត្រូវ​សមត្ថកិច្ច​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ដោះស្រាយ​៕

 

Leave a Reply

(*) Required, Your email will not be published