ចាប់បាន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​វៀ​ណា​ម នាំគ្នា​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប្រជា​តុលាការ កាត់ក្តី​ឡើង​ទ្រោម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈដែល​ពួកគេ​បានធ្វើ​សកម្មភាព​កាបូប​អ្នកលក់​ជ្រូក​ខ្វៃ នៅក្នុង​ផ្សារ​អូ​ឬ​ស្សី​តែ​មិនបាន​សម្រេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ២០ នាទី​ទៀបភ្លឺ​នា​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៦៦​ស្ថិត ក្នុង សង្កាត់​អូ​ឬ​ស្សី​១ ខណ្ឌ​៧​មករា ។​

snapshot20130909060752-600x337

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​នាក់​ខាងលើ​មានឈ្មោះ វាង កុង​ធា​ញ់ ភេទ ប្រុស ជា​ជនជាតិ​វៀ​ណា​ម​មាន​អាយុ ៤២ ឆ្នាំ មុខរបរ និង​កន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​
​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនសង្ស័យ នោះ​បានធ្វើ​សកម្មភាព​ចូល​កាបូប​របស់​អ្នកលក់​ជ្រូក​ខ្វៃ នៅក្នុង​ផ្សារ​អូ​ឬ​ស្សី រួច​ក៏​ព្យាយាម​ចេញមក​វិញ តែដោយសារ​ម្ចាស់​បាន ការស្រែក​ឆោ​រ​ឡោ​រថា ចោរៗ ធ្វើ​ឲ្យ​ផ្អើល​នោះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ម្តុំ​នោះ​ក៏​នាំគ្នា​ដេញចាប់​តែ​ជនសង្ស័យ​ដែល ព្យាយាម រត់គេចខ្លួន​ហើយ​នាំគ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។​

 snapshot20130909060558-600x337

​ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា  រង់ចាំ​ធ្វើការ​សាកសួរ​និង កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​តុលាការ​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published