ស្មាន​គេ​បុក​មិត្តភក្តិ​ខ្លួន តាម​គប់​កញ្ចក់​រថយន្ត បណ្តាល​ឲ្យ​ខ្ទេច​កញ្ចក់​ផ្នែក​ខាងក្រោយ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ពេលដែល​រថយន្ត​មួយគ្រឿង ត្រូវបាន​គេ​ដេញ​គប់​បែក​កញ្ចក់​ខ្ទេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ២២ និង ៥ នាទី​យប់ នា​ថ្ងៃទី ៨ខែសីហា ឆ្នាំ​២០១៣ ត្រង់ចំណុច​ស្តុ​ប​ណាន​ជី​ង លើ​កំណាត់​ផ្លូវ​លេខ ២១៥ ស្ថិតក្នុង​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា ។​

d

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក KIA  ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2T-2361 ជិះ​គ្នា​៤​នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ ក្នុងទិសដៅ​ជើង​ត្បូង លុះ​ទៅដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​សង្សារ​មួយគូ​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពីមួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BF-7537 យក​ដុំថ្ម​ដេញ​គប់​កញ្ចក់​រថយន្ត បណ្តាល​ឲ្យ​ខ្ទេច​កញ្ចក់​ផ្នែក​ខាងក្រោយ ។​

d3

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ឃាត់​បាន​ជនបង្ក ហើយ​ធ្វើការ​សាកសួរ​រឿងហេតុ ដោយ​ជនបង្ក​ស្មាន​រថយន្ត​នេះ​មិត្តភក្តិ​របស់ខ្លួន​ទើប​កើតជា​រឿង​បែបនេះ​តែម្តង ។​

  d2

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​យក​រថយន្ត និង​ម៉ូតូ រួមទាំង​ជនបង្ក និង​អ្នកពាក់ព័ន្ធ​ត្រូវ​សមត្ថកិច្ច​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

 

Leave a Reply

(*) Required, Your email will not be published