តារាចម្រៀង Selena Gomez រីករាយ​ពេល​បុរស ២ នាក់​ប្លែក​មុខ​ថើប នាង​

, , Leave a comment

​ប្រទេស​ហូ​ឡង់ ៖ ចុងក្រោយ​មកនេះ​ប្រភពព័ត៌មាន​បរទេស​នានា​បាន​ឲ្យ​ដឹងថា តារាចម្រៀង Selena Gomez បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​តន្ត្រី​ទេសចរណ៍​របស់ខ្លួន ដែល​ធ្វើឡើង​នៅ​ទីក្រុង អាម​ស្ទ័​រ​ដាម (Amsterdam) ប្រទេស​ហូ​ឡង់ ជាមួយនឹង​អាល​ប៊ុ​ម Dance Stars ។​

v_0202

​បន្ទាប់ពី​បញ្ចប់​ការប្រគុំ​តន្ត្រី​នៅក្នុង​ថ្ងៃ​ដដែល Selena Gomez បាន​ចំណាយពេល​ថតរូប​រួមគ្នា​ជាមួយនឹង​អ្នកគាំទ្រ​ជាច្រើន​នៅ​ខាងក្រៅ​កន្លែង​ប្រគុំ​តន្ត្រី​។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះដែរ​នៅលើ Instagram នាង​បាន​ចែកចាយ​រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​បុរស​សង្ហារ​ជាច្រើន​បាន​ឈរ​ប្រកៀក​នឹង​នាង ខណៈដែល​២​នាក់​ក្នុងចំណោម​បុរស​សង្ហារ​នោះ បាន​ថើប​ថ្ពាល់​នាង​ទាំងសងខាង​ដែល​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក ។ ម្យ៉ាងវិញទៀត​រូបភាព​នេះដែរ​អាច​នឹងធ្វើ​ឲ្យ Justine Biber ដែលជា​អតីត​សង្សារ​ចាស់ មាន​កំហឹង​ប្រចណ្ឌ ក៏​ថា​បានដែរ ។​

v_0199

​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់ Selena Gomez បន្ទាប់ពី​បែក ជាមួយនឹង តារាចម្រៀង Justin Bieber ដែលជា​តារាចម្រៀង សម្បូរ​រឿងអាស្រូវ ប្រចាំឆ្នាំ ២០១៣ មើលទៅ​កាន់តែ ស្អាត​ជាង មុន និង​សិច​ស៊ី​ប្លែក មិន​ដូច​នៅ​ជាមួយនឹង Justin ឡើយ​៕

v_0192 v_0200 

 

Leave a Reply

(*) Required, Your email will not be published