យុទ្ធសាស្ត្រ​មួយចំនួន ក្នុងការ​រួមភេទ​នាពេល​ព្រឹក​

, , Leave a comment

​សុខភាព ៖ គូស្នេហ៍​គូជីវិត​ខ្លះ​មិនសូវ​ចាប់អារម្មណ៍​រឿង​រួមភេទ​នៅពេល​ព្រឹក​ឡើយ​។ តែ​តាមពិតទៅ​ការ​រួមភេទ​ពេលព្រឹក ប្រសើរ​ជាង​ពេលយប់​ផង បើ​អ្នកចេះ​តិច​និ​ច ។ គូស្នេហ៍​ភាគច្រើន​ចូលចិត្ត​រួមភេទ ពេលយប់​មុនពេល​ចូល​គេង ព្រោះ​អំឡុង​ពេលនោះ​បន្ទាប់ពី​រួចរាល់​ហើយក៏​ប្រះ​ខ្លួន​គេង​តែម្តង​។ ប៉ុន្តែ​អ្នកខ្លះ​មានការ​ហត់នឿយ នឹង​កិច្ចការ​ពេល​ថ្ងៃ​ទើប​ពេលយប់ គេ​ចង់​គេង ជាង​ចង់​រួមភេទ ។​

why_morning_sex_is_good_for_you

​ហេតុដូចនេះ​គួរ​ជ្រើស​រើសយក​វេលា​រួមភេទ​នាពេល​ព្រឹក​ព្រហាមស្រាងៗ ព្រោះ​ពេល​ជិត​ភ្លឺ​អវៈយវៈ​ភេទបុរស នឹង​ឡើង​ពេញបន្ទុក ព្រមទាំង​បាន​ស្បើយ​ពី​ការ​ហត់នឿយ តប់ប្រមល់​ផង​។ ដើម្បី​ឲ្យ​ការ​រួមភេទ​នាពេល​ព្រឹក​ព្រហាម ប្រព្រឹត្តទៅ​យ៉ាង​មាន​សេចក្តីសុខ​តិច​និ​ចងាយៗ គឺ​មិនត្រូវ​មានការ​ណាត់គ្នា ទុកជាមុន​ឡើយ គួរតែ​កើតឡើង​ពី​សេចក្តីត្រូវការ​របស់​អ្នក​ទាំងពីរ តែ​ក៏​មិនគួរ​ឲ្យ​កើតឡើង ក្នុងអំឡុង​ពេលព្រឹក​ណា ដែលមាន​ការ​ណាត់ និង​មាន​ប្រជុំ ឬ​ត្រូវ​ជូន​កូន​ទៅ​សាលារៀន​ឡើយ ។ គួរតែ​ជ្រើស​យក ថ្ងៃ​ណា​ដែល​ទាំងពីរ​មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​រួមរ័ក​ស្នេហា និង​ក្រេប​យក​រសជាតិ​នៃ​សេចក្តីសុខ ព្រោះ​ការរួម​ភេទ​ដែល​ប្រព្រឹត្តទៅ​ទាំង​ឆក់កណ្តៀត ប្រញាប់ប្រញាល់ នឹងមិន​អាចធ្វើ​ឲ្យ​ភាគី​ស្ត្រី ទទួលបាន​នូវ​សេចក្តីសុខ​គ្រប់គ្រាន់​ឡើយ​។​

sex-book-sex-workout-14102011

​ម្យ៉ាងទៀត​ក្លិន​មាត់ គឺជា​រឿង​សំខាន់​មួយទៀត​ដែល​គួរតែ​គិតដល់ ដូច្នេះ​មុននឹង​ចាប់ផ្តើម​រួមរ័ក​នៅពេល​ព្រលឹម​អ្នក​ទាំងពីរ​គួរតែ​ដុសធ្មេញ ឬក៏​ខ្ពុរមាត់ ជាមុន​ឲ្យ​បាន​ស្អាត​សិន ទើប​ការ​រួមភេទ​ផ្តល់​មកវិញ​នូវ​អារម្មណ៍​មួយ ដ៏​ពិសេស​សម្រាប់​អ្នក ៕

 

Leave a Reply

(*) Required, Your email will not be published