ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​

, , Leave a comment

​ខេត្តកំពត ៖​យ៉ាងហោចណាស់​បុរស​ម្នាក់​បាន​ស្លាប់​ក្រោយពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ខណៈដែល​រថយន្ត​កូរ៉េ បាន​បុក​ពីក្រោយ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ២០ នាទី​យប់ ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣​ស្ថិតនៅ​ចំណុច​ខ្លោងទ្វា​វត្ត​ត្រពាំង​ជ្រៃ​ស្ថិតនៅ​ភូមិ​ភ្នំ​សាឡី ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។​

 539_2

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​សង្កេត​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ជិះ​ឌុប​គ្នា​ពី​នាក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣៣ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​កូរ៉េ​មួយគ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-7941 បាន​បើក​យ៉ាង​លឿន ជ្រុល​បុក​ម៉ូតូ​សង់​កូរ៉េ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចម្ងាយ ១០ ម៉ែត្រ  បណ្តាល​ឲ្យ​បុរស​ម្នាក់ បាន​ស្លាប់​ក្រោយពី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​ម្នាក់ទៀត​កំពុង​សម្រាក​ព្យាបាល​។

539

​ប្រភពពី​សមត្ថកិច្ច​បា​ន​បន្តថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ទ្រី រី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​រស់នៅ​ភូមិ​អង្គ្រង ឃុំ​កំពង់ត្រាច​ខាងលិច​ស្រុក​កំពង់ត្រាច ខេត្តកំពត ។ រីឯ​បុរស​ដែល​រងរបួស​ធ្ងន់​នោះ​មានឈ្មោះ កែវ  អឿន ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ​ភូមិ​ចំកា​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​បាក់​ភ្លៅ និង​បែកក្បាល​។ ចំណែក​អ្នកបើកបរ​រថយន្ត​វិញ​ក្រោយ​ឃើញ​ហេតុដូចនេះ បាន​ព្យាយាម​បើក​គេច បាន​ប្រមាណ ១០០ ម៉ែត្រ ក៏​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល​តែម្តង​។​

539_3

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​លើកយក​ម៉ូតូ​ជនរងគ្រោះ​ដាក់​រថយន្ត​បង្កហេតុ​បើក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​កំពង់ត្រាច ដើម្បី​រង់ចាំ​ការដោះស្រាយ​៕

 

Leave a Reply

(*) Required, Your email will not be published