ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវ ប្រជាពលរដ្ឋចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលរូបគេបានយកកាំភ្លើងកែច្នៃបាញ់ទាកាឡាប៉ាងាប់២ក្បាល ហើយម្ចាស់ឃើញទាន់ក៏ស្រែកឆោឡោឡើងផ្អើលដល់ប្រជាពលរដ្ឋរស់ នៅក្បែរនោះនាំគ្នាដេញបាច់ និងស្វាគមន៍ម្នាក់មួយដៃ មួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៧ កញ្ញា ២០១៣ ស្ថិតនៅភូមិព្រៃបេង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នួន វណ្ណី ហៅ តឹក អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ចំណែកម្ចាស់ទាឈ្មោះ តឿ លីម៉ា ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។ មុនពេលកើតហេតុជនសង្ស័យបានលបក្បែររបងផ្ទះស្ត្រីឈ្មោះ តឿ លីម៉ា រួចបានយកកាំភ្លើងដែលខ្លួនច្នៃទុកបាញ់សត្វមកបាញ់ទាកាឡាប៉ា ងាប់២ក្បាល ពេលនោះម្ចាស់ឃើញទាន់ក៏ស្រែកឆោឡោឡើងផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះនាំគ្នាដេញព័ទ្ធចាប់បាននឹងនាំគ្នាវាយ ស្រាប់តែប៉ូលិសប៉ុស្តិ៍ទៅដល់ក៏នាំជនសង្ស័យទៅកាន់ស្នងការដ្ឋានប៉ូលិសស្រុក តែពេលនាំទៅប្រជាពលរដ្ឋមានការមិនទុក្ខចិត្តខ្លាចប៉ូលិសលែងជនសង្ស័យវិញក៏ នាំគ្នាទៅតាមដែរទើបអស់ចិត្ត។
បច្ចុប្បន្នប៉ូលិសកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមផ្លូវច្បាប់៕