បង្ខំ​ឲ្យ​ប្រពន្ធ​បៀម​ប្រដាប់ភេទ នាង​មិន​ព្រម ទាត់​មួយ​ជើង​ចំក​ញ្ចឹ​ង​.​ក សន្លប់​ឈឹង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តី​ចិត្តកំណាច ល្មោភកាម​តណ្ហា ទាត់​មួយ​ជើង​ចំក​ញ្ចឹ​ង​.​ក បណ្តាល​ឲ្យ​សន្លប់​បាត់ស្មារតី​មួយសន្ទុះ​ធំ ព្រោះតែ​នាង​ប្រកែក​មិន​ព្រម​បៀម ប្រដាប់ភេទ​ប្តី​តាម​ស្ទីល​អឺរ៉ុប ។ រឿង​ដ៏​ភ្ញាក់ផ្អើល​​ដែល​មិនគួរ​ឲ្យ​ជឿ​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី​យប់ ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។​

 

​បើតាម​ការរៀបរាប់រ​បស់​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ខ្លួន​មានឈ្មោះ ច​.​ស​.​ណ អាយុ ១៩ ឆ្នាំ មាន​ស្រុកកំណើត​ទៅ​ស្រុក​បាទី ខេត្តតាកែវ មានមុខរ​បរជា​អ្នករត់​តុ​ក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​ម្តុំ​វត្តភ្នំ ចំណែក​ប្តី​ចិត្ត​អប្រិយ​មានឈ្មោះ ថន រតនៈ អាយុ ២៨ ឆ្នាំ មាន​មុខរបរ​ជាជាង​ជួសជុល​ម៉ូតូ​នៅ​ម្តុំ​ផ្សារ​ប្ញ​ស្សី ។ ពួកគេ​ទាំង ២ នាក់ បានរស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​ទើបតែ​បាន​ជាង ៦ ខែ​ប៉ុណ្ណោះ ដោយ​មិនបាន​រៀបការ​ត្រឹមត្រូវ​តាម​ប្រពៃណី​នោះទេ​។ 

 

​ប្រភព​ដដែល​បាន​បន្តទៀតថា រៀងរាល់ថ្ងៃ​នៅពេលដែល​ប្តី​ត្រឡប់មកវិញ តែងតែ​បង្ខំ​ប្រពន្ធ​រួម​រ័ក្ស​គ្មាន​ពេលណា​ទំនេរ​នោះទេ ទោះជា​ពេលខ្លះ​នាង​កំពុងតែ​ជាប់​បម្រើ​ការងារ​ក៏ត្រូវ​ប្តី​រូបនេះ​ទូរស័ព្ទ​ឲ្យ​ត្រឡប់មកផ្ទះ​ដើម្បី​រួមភេទ​ទាំង​កណ្តាល​ថ្ងៃ​ផងដែរ​។ រៀងរាល់​លើក​មុនពេល​រួមភេទ​បុរស​ជា​ប្តី​តែងតែ​ឲ្យ​ប្រពន្ធ​មើល​វីដេអូ​អាសអាភាស​ក្នុង​ទូរស័ព្ទដៃ ដើម្បី​អនុវត្តន៍​តាម​ស្ទីល​ប្លែកៗ​របស់​បរទេស​។ លុះដល់​ថ្ងៃកើតហេតុ​ប្តី​នោះបាន​ត្រឡប់មកផ្ទះ វិញ​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ហើយក៏​អូស​ដៃ​ប្រពន្ធ​បង្ខំ​ឲ្យ​រួមភេទ ខណៈដែល​នាង​កំពុងតែ​អង្គុយ​ហូបបាយ ប៉ុន្តែ​ជនរងគ្រោះ​បានប្រកែក ព្រោះថា​ថ្ងៃនេះ​នាង​មិន​ស្រួលខ្លួន ។ ភ្លាមៗ​នោះ​បុរស​ជា​ប្តី​បាន​បង្ខំ​ឲ្យ​នាង​ប្រើ​មាត់ ដើម្បី​បៀម​ប្រដាប់ភេទ​របស់ខ្លួន​ដើម្បី​សម្រេច​តណ្ហា តែ​ជនរងគ្រោះ​មិន​ព្រម​ទើប​ប្តី​រូបនេះ​បាន​ជេរ​ស្តី​នាង​ហើយ​ថែមទាំង​ស្ទុះ​ទៅ​ទាត់​នាង​មួយ​ជើង​ចំក​ញ្ចឹ​ង​.​ក សន្លប់​បាត់ស្មារតី ហើយក៏​គេចខ្លួន​ទៅ​បាត់ស្រមោល​។

535

​បន្ទាប់ពី​កើតហេតុ ស្ត្រី​រូបនោះ​ត្រូវបាន​អ្នកជិតខាង​ជួយសង្គ្រោះ ទើប​ជនរងគ្រោះ​បានដឹងខ្លួន​វិញ​។ ទាក់ទិន​នឹង​អំពើហិង្សា​ក្នុង​គ្រួសារ​ខាងលើនេះ ជនរងគ្រោះ​បានត្រឹមតែ​អង្គុយ​យំ​រៀបរាប់​ប្រាប់​អ្នកជិតខាង ដោយ​មិនបាន​ប្តឹង​សមត្ថកិច្ច​នោះទេ ព្រោះ​មិន​ចង់​ឲ្យ​មាន​រឿងរ៉ាវ​វែងឆ្ងាយ ក៏​សុខចិត្ត​រៀបចំ​ឥ​វ៉ាន់ ចេញពីផ្ទះ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ទាំងយប់​៕

 

Leave a Reply

(*) Required, Your email will not be published