ជនសង្ស័យ​ទាំង ៥ នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត

, , Leave a comment

ខេត្តរតនគិរី ៖​ ជនសង្ស័យ ៥ នាក់​ត្រូវបាន​កងកម្លាំង​នគរបាល​អធិការ​រដ្ឋា​ន​ក្រុង​បាន​លុង បាន​ចាប់ខ្លួន ខណៈ ដែល​ពួកគេ ស្ទាក់​វាយយក​ខ្សែក ពី ស្ត្រី​ម្នាក់ ពេលដែល​នារី​នោះ​ធ្វើដំណើរ​ពី​ហាង ខារ៉ាអូខេ ត្រឡប់ទៅផ្ទះ​។ ហេតុការណ៍​ពួក​ស្ទាក់​វាយ​នារី​រងគ្រោះ​នេះ កើតឡើង​កាល​ម៉ោង ១ យប់ ឈានចូល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៣  នៅ​ចំណុច​ជិត​ផ្ទះសំណាក់​មិត្តភាព​សំណាងល្អ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ឡា បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។​

 

​តាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ សន ស្រី​នាង អាយុ ១៨ ឆ្នាំ មុខរបរ​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ​ហ្គោល មាន​ទីលំនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី  ។ រីឯ​ជនសង្ស័យ​ទាំង ៥ នាក់​នោះ រួមមាន​១.​ឈ្មោះ ដាំង ធី​ថា​ន់ ភេទ​ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ទេស​អន្លង់  សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង មុខរបរ​លក់ដូរ ២. ឈ្មោះ រ៉ុង​ថាវ​រី ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង មុខរបរ​គ្រូបង្រៀន​សាលា​គ្រូ​យើង ៣. ឈ្មោះ សាលី សុខ​ក្រី ភេទ​ប្រុស​អាយុ ២០ ឆ្នាំ  ជនជាតិ​ចាម នៅ​ភូមិ ៧ មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង មុខរបរ​មិន​ពិតប្រាកដ ៤. ឈ្មោះ សារី សានី​ដា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ​ចាម នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង មុខរបរ​បើកឡាន​ដឹក​ផ្លែឈើ ៥. ឈ្មោះ រិ​ទ្ធ ពិសិដ្ឋ ភេទ​ប្រុស​អាយុ ១៨ ឆ្នាំ ជនជាតិ​ចាម នៅ​ភូមិ អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង មុខរបរ​ជា​សិស្ស​។​

530

​បច្ចុប្បន្ន​ជន​ទាំង ៥ នាក់​នេះ​ត្រូវបាន​នគរបាល​អធិកា​រដ្ឋា​ន​ក្រុង​បាន​លុង កសាង​សំណុំរឿង និង​បញ្ជូនទៅ​សាលាដំបូង​ខេត្តរតនគិរី ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕

 

 

Leave a Reply

(*) Required, Your email will not be published