និស្សិត​ស្រី​សញ្ជាតិ​វៀតណាម​-​អាមេរិក​ម្នាក់ ធ្លាក់​ពីលើ​រថយន្ត​ល្បាត​ប៉ូលីស ទាំង​ដៃ​ជាប់​ខ្នោះ​ពុំ​ដឹង​មូលហេតុ

, , Leave a comment

​សហរដ្ឋអាមេរិក ៖ និស្សិត​ជាន់ខ្ពស់​នៃ​សកល​វិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​ខាងត្បូង​ម្នាក់​បាន​កំពុង​ដាក់ពាក្យ​បណ្តឹង​ប្តឹងទៅ​នាយកដ្ឋាន​ប៉ូលីស Los Angeles បន្ទាប់ពី​នាង​បាន​ធ្លាក់​ចេញពី​រថយន្ត​ល្បាត​របស់​ប៉ូលីស​ដែល​កំពុង​ធ្វើ​ចលនា​យ៉ាង​លឿន បណ្តាល​ឲ្យ​នាង​របួស​ដ៏​ធ្ងន់ធ្ងរ​បំផុត ។ យោងតាម​ព័ត៌មាន​ជំហាន​ដំបូង បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ៣ ទៀបភ្លឺ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៣ នៅ Koreantown, Los Angeles (​សហរដ្ឋអាមេរិក​) ។ នៅពេលនោះ នាង គីម ងូ​យិន អាយុ ២៨ ឆ្នាំ គឺជា​និស្សិត​បញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក គណនេយ្យ និង​ទីផ្សារ នៅ​សាកលវិទ្យាល័យ Loyola Marymount រួមជាមួយ​មិត្តភក្តិ ២ នាក់ បាន​កំពុង​ឈរ​រង់ចាំ​អ្នកបើកបរ​រថយន្ត​ដែល​បាន​កក់​ទុក​រួចហើយនោះ មក​ទទួលយក​ពួកគេ​ទាំង ៣ នៅ​ចិញ្ចើមផ្លូវ​នៃ​ភោជនីយដ្ឋាន​មួយ ។​

4357913n_3

 ចៃដន្យ ខណៈពេល​នោះ ក៏​ស្រាប់​តែមាន​មន្ត្រី​ប៉ូលីស Los Angeles ២ នាក់ ដែល​ដើរល្បាត​ដោយ​រថយន្ត បាន​ចូលមក​កៀក​ពួកគេ និង​សួរ​មិត្តភក្តិ​របស់ គីម ។ បន្ទាប់មក ប៉ូលីស​ទាំងពីរ​រូបនោះ ក៏បាន​បើករថយន្ត​ចេញ​ឆ្ងាយ​ពី​ពួកគេ ។ ទោះជា​យ៉ាងណា នៅពេល​នាង គីម បាន​ដើរ​ឆ្លងកាត់​ផ្លូវ​ទៅកាន់​ហាង​កាហ្វេ​មួយ រំពេច​នោះ ប៉ូលីស​២​នាក់​នេះ ក៏បាន​វិល​ត្រលប់​មកវិញ និង​ចាប់​នាង​តែម្តង ។ និស្សិត​ស្រី​នៃ​សាកលវិទ្យាល័យ Loyola Marymount ត្រូវបាន​ប៉ូលីស​ចាប់វាយ​ខ្នោះ និង​រុញ​ឲ្យ​អង្គុយ​នៅ​ខាងក្រោយ នៃ​រថយន្ត​ល្បាត​របស់​ពួកគេ ។ ប៉ូលីស​ម្នាក់​បាន​ពន្យល់​ថា មូលហេតុ​ដែល​ពួកគេ​ចាប់​នាង គឺ​ដោយសារ​សង្ស័យថា​នាង​ស្រវឹងស្រា​នោះឯង ។​

78fa804fb67df6be42bb37c459b05e03_M

 បន្ទាប់មក គីម បានឮ​មិត្ត​ប្រុស​របស់​នាង​សួរ​ប៉ូលីស​ទាំង​២​នាក់​នោះ​ថា តើ​នាំយក​នាង​ទៅកាន់​ទីកន្លែង​ណា ។ ទោះជា​យ៉ាងណា មន្ត្រី​ប៉ូលីស​ទាំងនោះ មិនបាន​បង្ហាញ​ពី​អាស្រ័យ​ដ្ចា​ន ដែល​ពួកគេ​នឹង​នាំយក​នាង គីម ទៅ​ទុក​នោះទេ ។ តាមរយៈ​ខ្សែ​វី​ដេ បានបង្ហាញ​ឲ្យ​ឃើញ រថយន្ត​ល្បាត​ប៉ូលីស​ទាំងនោះ បាន​បើក​យ៉ាង​លឿន សូម្បី​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ដែល​ហាក់ដូចជា​នៅក្នុង​នោះ​មាន​ផ្ទុក​គ្រឿងញៀន​អីចឹង ។ ដោយ​ឆ្លងកាត់​ផ្លូវបំបែក​មិនបាន​ប៉ុន្មាន​ម៉ែត្រ​ផង ក៏​ស្រាប់តែ​ឃើញ នាង គីម ធ្លាក់​ចេញពី​ខាងក្នុង​រថយន្ត​ទាំង​ដៃ​ជាប់​ខ្នោះ បណ្តាល​ឲ្យ​បោក​ក្បាល​ផ្ទប់​នឹង​ថ្នល់​សន្លប់​ស្តូកស្តឹង បណ្តាល​ឲ្យ​បាក់​ថ្គាម​រងរបួស​ធ្ងន់ធ្ងរ​បំផុត ។ ក្រោយ​ហេតុការណ៍​បាន​កើតឡើង​ភ្លាមៗ គេ​ឃើញ​រថយន្ត​ប៉ូលីស​ក៏បាន​ឈប់​ផងដែរ និង​មាន​ប៉ូលីស​៣​នាក់ បាន​ឈរ​ដើរ​ចុះ​ដើរ​ឡើង​ជុំវិញ​នារី​គ្រោះ ។​

 ពាក់ព័ន្ធ​ករណី​សង្ស័យ​នេះ នាង គីម បាន​និយាយថា មូល​ហេតុដែល​បណ្តាល​ឲ្យ​នាង​ធ្លាក់​ចេញពី​ខាងក្នុង​រថយន្ត​ល្បាត​នោះ គឺ​នាង​មិនបាន​ចង់ចាំ​ទេ ។ ដោយ​គ្រាន់តែ​ដឹងថា នាង​មិនបាន​ព្យាយាម​បើកទ្វារ​រថយន្ត​លោត​ចេញ​នោះទេ ព្រោះ​ដៃ​ជាប់​ខ្នោះ ។  ចំណែក​មេធាវី​របស់​នា​ង គីម បាន​ឲ្យ​ដឹងថា ប៉ូលីស​ទាំងនោះ​ធ្វើការ​ធ្វេសប្រហែស ក្នុងការ​បំពាក់​ខ្សែក្រវាត់​ដល់​នាង ឬ ចាក់សោ​ទ្វារ​រថយន្ត​មិនបាន​ត្រឹមត្រូវ ទើប​បណ្តាល​ឲ្យ​នាង​ធ្លាក់​ចេញ​ខាងក្នុង​បែបនេះ ។ ទោះជា​យ៉ាងណា គេ​ក៏​ពុំទាន់​ដឹង​ពី​មូល​ហេតុដែល​ធ្វើ​ឲ្យ​នាង គីម ធ្លាក់​ចេញ​ខាងក្នុង​រថយន្ត​បែបនេះ គឺ​បណ្តាលមកពី​មូលហេតុ​ណាមួយ​នោះទេ ៕

 

 

Leave a Reply

(*) Required, Your email will not be published