ជួប​ស្នេហ៍​មិន​សមបំណង ចង​.​ក​សម្លាប់ខ្លួន បន្សល់​ពាក្យ​ផ្តាំផ្ញើ​ក្នុង​សំបុត្រ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ​ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​កាល​វេលា​ម៉ោង ៥ និង ១០ នាទី​ល្ងាច ខណៈដែល​នារី​វ័យក្មេង​ម្នាក់​ដែល​ទើបតែ​ភ្ជាប់​ពាក្យថ្មី បានធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​យកក្រមា​ចង​.​ក​សម្លាប់ខ្លួន​ព្រោះតែ​ខ្លួន​មិនបាន​ភ្ជាប់ពាក្យ​ជាមួយ​មនុស្ស​ដែល​ខ្លួន​មិនបាន​ស្រឡាញ់​។ ហេតុការណ៍​បានធ្វើ​ឲ្យ​មនុស្សម្នា​ជាច្រើន​នាក់​ភ្ញាក់ផ្អើល​ជាខ្លាំង​មក​ចោមរោម​មើល កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

 

​បើតាម​សម្តី​របស់​ឪពុកម្តាយ​សព​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នាង​មានឈ្មោះ អឿន លី​តា អាយុ​២១ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ កូនស្រី​របស់គាត់​បាន​ភ្ជាប់ពាក្យ កាលពី​ថ្មីៗ​មកនេះ ។ ក្រោយ​ការស្លាប់​នាង​បាន​បន្សល់ទុក​សំបុត្រ​មួយច្បាប់​ដែល​រៀបរាប់ថា “​រវាង​យើង​ត្រឹម​ជា​សង្សារ​យ៉ាងណាក៏ដោយ​មិន​លើ​ពីនេះ​ដែរ ហើយ​ជឿជាក់ ចង់​ជួប ចង់​ថែ ចង់​ក្បែរ តែ​បានត្រឹមតែ​ក្បែរ​ក្នុងពេល​ខ្លី ស្រឡាញ់​ខ្លាំង​ត្រឹម​ជា​សង្សារ សិទ្ធិ​រៀបការ​បាន​ទៅ​អ្នកដទៃ ស្រឡាញ់គ្នា​ចុងក្រោយ សល់​ត្រឹម​អាល័យ​គ្មាន​ថ្ងៃ​អូន​បាន​ធ្វើជា​ប្រពន្ធ​បង​ទេ​”​។​

 

​ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួចមក សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ពិតជា​បានធ្វើ​អត្តឃាត​ចង់ក សម្លាប់ខ្លួន​នៅលើផ្ទះ​ខ្លួនឯង​ពិតប្រាកដ​មែន ។ បច្ចុប្បន្ននេះ​ក្រុមគ្រួសារ​បាន​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

b2(38)

 

Leave a Reply

(*) Required, Your email will not be published