ប្រទះឃើញ​សព​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ចង​.​ក​ធ្វើអត្តឃាត​ព្រោះ​សង្សារ​បែកចិត្ត

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ខណៈដែល​គេ​ប្រទះ ឃើញ​នារី​ម្នាក់​បាន​ចងក​.​ធ្វើ អត្តឃាត​នៅក្នុង​បន្ទប់​ផ្ទះជួល​ជាន់​ទី ៣ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​ពី​វេលា​៧ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៨ កញ្ញា ២០១៣ ស្ថិតក្នុង​បន្ទប់​ផ្ទះជួល​ជាន់​ទី​៣ អតីត​ឡឥដ្ឋ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

1-4963

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ដែល​ចង​.​ក​សម្លាប់ខ្លួន​ឈ្មោះ ម៉េ​ត ស្រី​នាង អាយុ ២៦ ឆ្នាំ ជា​កម្មការិនី​រោងចក្រ​សាន់​តិច មាន​ស្រុកកំណើត​នៅ​ភូមិ​ជម្រុះ ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ ការចង​.​ក​សម្លាប់ខ្លួន​នេះ​ដោយសារ​តូចចិត្ត​នឹង​បុរស​ជា សង្សារ​បែកចិត្ត​ទៅ​ស្រឡាញ់ នារី​ជា​មិត្តភក្តិ​របស់​នាង​វិញ ។ ចំណែក​នារី​ជា​មិត្តភក្តិ​ឈ្មោះ ថន នី​តា អាយុ​២៥​ឆ្នាំ ជា​កម្មការិនី​ដូចគ្នា រស់នៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

4-1205

​ប្រភព​ឱ្យដឹងថា កន្លងមក​នារី​រងគ្រោះ​មាន​សង្សារ​ឈ្មោះ ដន នៅ​ខេត្តបាត់ដំបង​ហើយ​ថ្មីៗ​នេះ​បុរស​ឈ្មោះ ដន បាន​បែកចិត្ត​ពី​នាង​ទៅសុំ​ស្រឡាញ់​មិត្តភក្តិ​របស់​នាង​ដែល​ស្នាក់នៅ​បន្ទប់​ជួល​ជាមួយគ្នា​ទើប​ធ្វើឱ្យ​នាង​ខូច ចិត្ត​សម្ងំ​បិទទ្វារ​នៅក្នុង​បន្ទប់​ជួល​រយៈពេល ២ ថ្ងៃ ដោយ​មិន​ចេញមកក្រៅ​និង​មិនឱ្យ​នារី​ជា​មិត្តភក្តិ​ចូល​ទេ ។ លុះ​នៅ​ថ្ងៃកើតហេតុ​ដោយមាន​ការសង្ស័យ​មិត្តភក្តិ​របស់​នាង​បាន​អើតមើល ទៅក្នុង​បន្ទប់​ស្រាប់តែ​ឃើញ​នាង​ចង​.​ក​ស្លាប់​បាត់ទៅ​ហើយក៏​ស្រែក​ឆោឡោ បង្ក​ការភ្ញាក់ផ្អើល​តែម្តងទៅ​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដើម្បី​ឲ្យ​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

 

 

Leave a Reply

(*) Required, Your email will not be published