អគ្គីភ័យ​លេប​ត្របាក់ ផ្ទះ​ឈើ​មួយ​ខ្នង ទាំង​កណ្តាលអធ្រាត្រ​

, , Leave a comment

​ខេត្តកណ្តាល ៖ ផ្ទះ​ឈើ​មួយ​ខ្នង​បាន​ក្លាយជា​ចំណី​អគ្គី កាលពី​វេលា​ម៉ោង ២៣ ​និង ​៣០ ​នាទី ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាលដែលជា​ទីជម្រក​របស់​ស្ត្រី មេម៉ាយ​ទុគ​ត៌​ពីរ​នាក់​ម្តាយ តែ​មិនបាន​រីក​រាលដាល ឆាបឆេះ​ដល់ផ្ទះ អ្នកស្រុក​ជិតខាង ឬ​បណ្តាល​ឲ្យ ប៉ះពាល់​ដល់ អាយុជីវិត​មនុស្ស​ណា​ម្នាក់ នោះទេ ប៉ុន្តែ​ទ្រព្យសម្បត្តិ និង​របស់របរ​ប្រើប្រាស់​ក្នុង​បន្ទប់ ត្រូវ​រង​ការ ខូចខាត​ស្ទើរ​ទាំងស្រុង​។

 

​តាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ធូ សុឃឿន អាយុ ៥០​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ ប​ន្តិ​បន្តួច​នៅមុខ​ផ្ទះ រស់នៅ​ជាមួយ​កូន ប្រុស​ម្នាក់​។  ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​នៅ​យប់​ថ្ងៃកើតហេតុ គាត់​មិន​ស្រួលខ្លួន ក៏បាន​ដើរទៅ​ផ្ទះ​ក្មួយ​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​បន្តិច ដើម្បី​ឲ្យ​ក្មួយ​ជួយ​កោសខ្យល់​ឲ្យ ពេល​កំពុង​កោស ខ្យល់ នោះ ស្រាប់តែ​បងប្អូន​អ្នក ភូមិ ផ្អើល​ឆោ​ឡើង ហើយ​ស្រែកថា ភ្លើង​ឆេះ​ផ្ទះ ពេលនោះ​អ្នកជិតខាង​នាំគ្នា យក​ទឹក ជួយ​ជះ​ពន្លត់ តែ​មិន​ឈ្នះ​ឡើយ ។​

Hong-0186-5

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ដល់ផ្ទះ​កើតហេតុ ហើយ​បាន​សន្និដ្ឋានថា មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​គ្រោះ អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​នេះ ដោយសារ​ទុស្សេ​ចរន្តអគ្គិសនី​៕

 

Leave a Reply

(*) Required, Your email will not be published