យុវជន ៣ នាក់​រងរបួស​ធ្ងន់ និង​ស្រាល ខណៈដែល​រថយន្តបុក​ពីក្រោយ ហើយ​បើក​គេច​បាត់ស្រមោល បន្សល់ទុក​តែ​ស្លាក​លេខ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស ៣ នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ខណៈដែល​រថយន្ត​មួយគ្រឿង បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​មួយគ្រឿង ហើយ​បន្សល់​តែ​ស្លាក​លេខ​នៅ​កន្លែងកើតហេតុ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ១ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅតាម បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ជនរងគ្រោះ ម៉ាក​ស្មាស​ស៊េរី ២០០៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1B-5269 ដែល​ជិះ​គ្នា ៣ នាក់​ដោយ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​លុ​ច្ស​ស៊ី​ស​បើកបរ​ក្នុងស្ថានភាព ស្រវឹង​ជោក​រ៉េ​ពេញ​ផ្លូវ ជ្រុល​ទៅបុក​ពីក្រោយ​យ៉ាង​ពេញ ទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​ទៅនឹង​ថ្នល់​ទាំងបីរ​នាក់​រងរបួស​ធ្ងន់​ស្រាល ចំណែកឯ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេ​បាត់ស្រមោល បន្សល់ទុក​តែ​ស្លាក​លេខ ភ្នំពេញ 2O-4921 នៅ​កន្លែងកើតហេតុ​តែប៉ុណ្ណោះ​។

 

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​យក​ស្លាក​លេខ​ទៅ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​។ រីឯ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹកយក ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​៕

Hong-0183-4 Hong-0184-3

 

Leave a Reply

(*) Required, Your email will not be published