ឃាត់ខ្លួន​ស្ត្រី​ដែលជា​ជនសង្ស័យ​ម្នាក់​ពីបទ​លួច បញ្ជូនទៅ​តុលាការ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ​ ៖ ស្ត្រីជន​សង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ  បន្ទាប់ពី​ជន​នោះ​បានធ្វើ​សកម្មភាព​បន្លំ​លួច​គ្រឿង​អ​ល​ង្ការ​របស់​អាជីវករ​ម្នាក់​នៅ​ផ្សារ​ចំការ​គ ។ ហេ​តុ​ការ​ណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១ រសៀល​ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ នៅ​ផ្សារ​ចំការ​គ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

2

​ប្រព​ភ​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ វី ណូ ភេទ​ស្រី អាយុ​៤២ ឆ្នាំ រស់នៅ​ភូមិ​ស្មៀន ឃុំ​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ។ ការឃាត់ខ្លួន​ស្ត្រី​ជ​ន​​សង្ស័យ​ខាងលើ់​គឺធ្វើឡើង ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ម្នាក់​ឈ្មោះ សែ វុទ្ធី ភេទ ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទា​យ​មា​នជ័​យ ដែលជា​អាជីវករ​លក់​គ្រឿង​ការ​ឡៃ នៅ​ផ្សារ ចំការ​គ ។​

 

​ប្រភព​ដែល​បាន​បន្តទៀតថា ខណៈដែល​គេ​រវល់​លក់ដូរ ជនសង្ស័យ​រូបនេះ​បាន​បន្លំ​លួច​ទ្រព្យសម្បត្តិ​របស់ខ្លួន ។ ក្រោយ​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូចនេះ​មែន ហើយ​សមត្ថកិច្ច ដកហូត​វត្ថុតាង រួមមាន​ខ្សែក​. កាឡៃ​ពណ៌​ស​ចំនួន ៣ ខ្សែ ខ្សែក​.​ការ​ឡៃ​ពណ៌​លឿង​ចំនួន ១៩ ខ្សែ បណ្តោង​ខ្សែក​.​កាឡៃ ៥២ បណ្តោង​។​

2 (1)

​ក្រោយ​សាកសួរ និង​ដកហូត​វត្ថុតាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕

 

 

Leave a Reply

(*) Required, Your email will not be published