ក្មេងស្រី​អាយុ​២​ឆ្នាំ​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ ក្មេងស្រី​ម្នាក់​អាយុ​២​ឆ្នាំ​បាន​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​ខាងក្រោយ ផ្ទះ ខណៈ​ម្តាយ​ឪពុក​នៅផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ១៥ នាទី​ព្រឹក ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្នុង ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ ឋិត ក្នុងភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

 

​តាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម៉ៅ ស្រី​ល័​ក្ខ អាយុ​២​ឆ្នាំ មាន​ឪពុក​ឈ្មោះ ធី ទូច អាយុ​២៤​ឆ្នាំ និង​ម្តាយ​ឈ្មោះ ម៉ៅ ឈន អាយុ​២១​ឆ្នាំ បានមក​ស្នាក់នៅ​ជាមួយ​ជីដូន​បង្កើតបាន​ប្រហែល​ជាង​មួយអាទិត្យ​ប៉ុណ្ណោះ ។​

 

​ឪពុកម្តាយ​កុមារី​រងគ្រោះ​បាន​និយាយថា មុនពេល​កើតហេតុ ពួកគាត់​កំពុង​អង្គុយលេង​នៅមុខ​ផ្ទះ ដោយ​មិនដឹងថា​កូន​ដើរទៅ​ស្រះ​ទឹក​តាំ​ពី​ពេលណា​ទេ រហូតដល់​ម៉ោង​ប្រហែលជា​ ៨ ​និង​ ៣០ ​នាទី គាត់​មិន​បានឃើញ​កូនស្រី​គាត់ ក៏​នាំគ្នា​ដើររក ពេលទៅដល់​ស្រះ​ទឹក​ក៏​ឃើញ​ពី​ដុង​អណ្តែត​ក្នុង​ទឹក សង្ស័យ​​កូនស្រី​ចុះ​លេង​ទឹក នាំគ្នា​ចុះ​រាវ​ក៏​ឃើញ​ជើង​កូនស្រី​អណ្តែត​ក្នុង​ទឹក​ក៏​ចាប់​លើកយក មក ហើយ​លើក​រលាក់​ទឹក​ចេញ ប៉ុន្តែ​យឺត​ពេល​ទៅ​ហើ​យ​៕
p1100551

 

Leave a Reply

(*) Required, Your email will not be published