ខឹង​នឹង​ម្តាយមីង​ស្តីបន្ទោស ជិះ​ម៉ូតូឌុប​ទៅ​លោតទឹក​សម្លាប់ខ្លួន លើ​ស្ពាន​ជ្រោយចង្វា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ឡើងលើ​ស្ពាន​ជ្រោយចង្វា រួច​លោត​ចូលក្នុង​ទឹក ប៉ង​សម្លាប់ខ្លួន​តែ​ត្រូវ​នគរបាល​ឃើញ​ក៏បាន​ចេញ​ទូក​ទៅ​ជួយសង្គ្រោះ​ទាន់ពេល​រួច​ផុតពី​សេចក្តីស្លាប់ ។ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៥ និង ១៥​នាទី ល្ងាច​ថ្ងៃទី​០៦ កញ្ញា ២០១៣ ចំណុច​លើ​ស្ពាន​ជ្រោយចង្វា ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។​

 

ប្រភព​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា បុរស​លោតទឹក​ប៉ង​សម្លាប់ខ្លួន​ខាងលើ​ឈ្មោះ ឡុង តុ​ក អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ជាមួយ​ម្តាយមីង នៅ​សង្កាត់​ផ្សារកណ្តាល ។ តាម​យោងតាម​សម្តី​បុរស​នោះបាន​ប្រាប់​ឱ្យដឹងថា រូបគាត់​បាន​តូច​ចិត្តនឹង​ខ្លួនឯង​ដែល​ត្រូវ​ម្តាយមីង​បណ្តេញ​ចេញពីផ្ទះ ព្រោះ​គាត់​បាន​លួច​លុយ​ម្តាយមីង​យកទៅ​ស៊ីផឹក​ចាយ​អស់ រួច​ត្រូវ​ម្តាយមីង​ស្តីបន្ទោស​ឱ្យ និង​បណ្តេញ​ចេញពីផ្ទះ ហើយ​ម្យ៉ាង​រូបគាត់​មាន​ជំងឺ​ប្រចាំកាយ​ទៀតផង ។​

 

​ក្រោយពី​សាកសួរ​រួចរាល់​ហើយ សមត្ថកិច្ច​បាន​ឲ្យ​យុវជន​នេះ​ត្រឡប់ទៅផ្ទះ និង​ទៅ​សម្រុះសម្រួល​ជាមួយ​ម្តាយមីង​វិញ ៕

1-4934

 

Leave a Reply

(*) Required, Your email will not be published